ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ផ្សារហ៊ុនមានមនុស្សមួយចំនួនតូចប៉ុណ្ណោះ បានដឹងពីផលប្រយោជន៍របស់វា ប៉ុន្តែទីផ្សារនេះមានចំណុចពិសេសដែលអ្នកមិនបានដឹង ប្រសិនជាអ្នកមិនបានស្វែងយល់ពីវា។
តើអ្វីជាផលប្រយោជន៍ពីការវិនិយោគលើផ្សារហ៊ុន? Cambodiafiancialtimes.com សូមលើកយកកត្តាសំខាន់ៗចំនួន៥ ដែលអ្នកអាចពិចារណាបាន ដូចជា ទី១ លំហូរសាច់ប្រាក់ងាយស្រួល (លក់និងទិញភ្លាមៗ) ទី២ចំណាយប្រតិបត្តិការទាបបំផុត ទី៣ សេរីភាពក្នុងការធ្វើការនៅគ្រប់ទីកន្លែង ទី៤ មានភាពងាយស្រួលក្នុងការតាមដាន ទី៥ មានលទ្ធភាពបង្កើនចំនូលខ្ពស់ ជាមួយនឹងហានិភ័យទាប។
ភាពជាម្ចាស់នៃទ្រព្យកម្មសិទ្ធិ នឹងផ្តល់សិទ្ធិដល់ភាគហ៊ុនិក នូវចំណែកនៃប្រាក់ចំណេញរបស់ក្រុមហ៊ុន តាមរយៈភាគលាភ។ ភាគហ៊ុនិកគឺជាម្ចាស់នៃអាជីវកម្ម ព្រមទាំងចូលរួមទទួល នូវការចែករំលែកភាពជោគជ័យ ឬបរាជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន៕