សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងដាក់បន្ថែមម៉ាកសញ្ញាអង្ករ២ប្រភេទទៀតសម្រាប់ពង្រីកនាំចេញ

ដោយៈ សាវុធ

ភ្នំពេញៈ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) និងសហគ្រិនខ្មែរ (Khmer Enterprise) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីពិភាក្សាគ្នាលើការធ្វើទីផ្សារ និងផ្សព្វផ្សាយអង្ករកម្ពុជា ក្នុងការពង្រីកទីផ្សារនាំចេញ ខណៈកម្ពុជាគ្រោងបន្ថែមម៉ាកសញ្ញាអង្ករ២ប្រភេទថែមទៀត សម្រាប់ពង្រីកការនាំចេញ។

លោកស្រីគឹម ស្រីរ័ត្នអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់លើទីផ្សារស្រូវអង្ករកម្ពុជា ជាពិសេសលើការធ្វើម៉ាកសញ្ញាអង្ករដែលសហព័ន្ធបានធ្វើកន្លងមក គឺម៉ាកម្លិះអង្គរ។

លោស្រីបានបន្ថែមថា បន្ថែមលើម៉ាកម្លិះអង្គរនេះ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកជាសំណើរក្នុងការស្វាគមន៍នូវកិច្ចសហការជាមួយនឹងសហគ្រិនខ្មែរ លើការផ្សព្វផ្សាយនិងធ្វើទីផ្សារប្រភេទអង្ករ២បន្ថែមទៀត គឺសែនក្រអូប និងដំណើបស្បៃមង្គល ដែលក្នុងខណៈពេលនេះសហព័ន្ធស្រូវអង្ករកម្ពុជា បាននិងកំពុងតែចាប់ផ្តើមនូវគម្រោងចុះបញ្ជីម៉ាកសមូហភាព (Collective Mark) និងសម្ភោធម៉ាកទាំង២នេះ ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា-អូស្រ្តាលី។

សម្រាប់ការងារបន្តទៅមុខជាមួយគ្នាទៀតនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងធ្វើជាសំណើរទៅកាន់សហគ្រិនខ្មែរ លើការងារជាក់លាក់ផ្នែកទីផ្សារ និងផ្សព្វផ្សាយ ដែលផ្តោតលើគោលបំណងសំខាន់គឺពង្រីកទីផ្សារនាំចេញដើម្បីបង្កើននូវកេរ្តិ៍ឈ្មោះផលិតផលខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here