ធនាគារ​និង​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន៤នៅតែ​ទទួលបាន​កំណើន​ចំណូលវិជ្ជមាន​នៅ​ឆ្នាំនេះ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារ និង​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន៤ ដែល​ឈានមុខ​គេ​នៅ​កម្ពុជា បានបង្ហាញ​ពី​ការទទួលបាន​ចំណូល​វិជ្ជមាន នៅក្នុង​រយៈពេល៣ខែ​ដំបូង​ដើមឆ្នាំ​នេះ។ នេះ​បើ​យោងតាម​ការ​របាយការណ៍ ដែល​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ផ្សាយ​ជូន​សាធារណៈជន​នៅ​ថ្ងៃ១៧ ខែឧសភា ឆ្នាំ២០២១ ។

ធនាគារ​ភ្នំពេញ​ពាណិជ្ជ (PPC Bank)

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មាន​ចំណូល​សរុប​ចំនួន ៧៦,៩០៨លាន រៀល កើន​ជាង​ត្រីមាស​ទី១ ឆ្នាំ២០២០ ចំនួន៧.៩២៤លាន រៀល ស្មើនឹង១១,៥% និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ១៣.៦០៦លាន រៀល ថយចុះ ចំនួន ២.១១៣លាន រៀល ស្មើនឹង ១៣,៤% បើ​ធៀប នឹង​ត្រីមាស​ទី១ ឆ្នាំ២០២០ ។

នា​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្ម​សរុប​រប​ស់ធ​នាគារ ភ្នំពេញ ពាណិជ្ជ ម.ក មាន​ចំនួន ៤.២៣៦.២៨៧ លាន​រៀល កើន​ចំនួន ៥៧.០០១លាន​រៀល ស្មើនឹង១,៤% និង​មូលធន​សរុប​មាន​ចំនួន៦៤៣.១១២លាន​រៀល កើន​ចំនួន ១៣.៥៥៩លាន​រៀល ស្មើនឹង ២,២% ។

ធនាគារ​វឌ្ឍនៈ​អាស៊ី ចំកាត់ (ABA)

សម្រាប់​ត្រីមាស​ទី១ ឆ្នាំ២០២១ ធនាគារ​វឌ្ឍនៈ​អាស៊ី ចំកាត់​ទទួលបាន​ចំណូល​ពី​ការប្រាក់​សរុប​ចំនួន ៣៥៥.០១១ លាន​រៀល ដែល​កើនឡើង​ប្រមាណ២៧% និង​ប្រាក់ចំណេញ​ចំនួន១៩៣.៦៤១លាន​រៀល ដែល​កើនឡើង​ប្រមាណ៤៣% ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ២០២០ ។

គិត​ត្រឹម​ដំណាច់​ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ទ្រព្យសកម្ម​សរុប​មាន​ចំនួន ២៦.៥២៨.៨០៥ លាន​រៀល កើនឡើង៧% និង​មូលនិធិ​ភាគ​ទុ​និក​ស​រុម​មាន​ចំនួន ៣.២៩៧.៧៣៥ លាន​រៀល កើនឡើង៦% ធៀប​នឹង​ចុង​ការិយបរិច្ឆេទ​ខែធ្នូ ឆ្នាំ២០២០ ។

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់

ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់​ម.ក មាន​ចំណូល​ការប្រាក់​សរុប​ចំនួន៤៨២.២៨៤លាន​រៀល កើន​ជាង​ត្រីមាស​ទី១ ឆ្នាំ២០២០ ចំនួន ៥៨.៨៩៩ លាន​រៀល ស្មើនឹង១៣,៩១% និង​ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​ការិយបរិច្ឆេទ​បញ្ជ​ប់៣ខែ ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១ សរុប​ចំនួន ១៤៥.៩៧៨ លាន​រៀល កើនឡើង​ចំនួន៤៦.៤៨២លាន​រៀល ស្មើនឹង៤៦,៧២% បើ​ធៀប​នឹង​ត្រីមាស​ទី១ឆ្នាំ២០២០ ។

នា​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះដែរ ទ្រព្យសកម្ម​សរុប​រប​ស់​គ្រឹះស្ថាន​មីក្រូ​ហិ​រ ញ្ញ​វត្ថុ ប្រា​សាក់ ម.ក មាន​ចំនួន១៥.១៥៣.៤២៥ លាន​រៀល កើន​ចំនួន៥២៥.៣៨៤ លាន​រៀល ស្មើនឹង៣,៥៩% និង​មូលធន​សរុប​មាន​ចំនួន២.២៤៤.១៧៥លាន​រៀល កើន​ចំនួន ១៤៥.៤៧៥ លាន​រៀល ស្មើនឹង ៦,៩៣% បើ​ធៀប​នឹង​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ។

គ្រឹះស្ថាន​មី​ក្រ​ហិរញ្ញវត្ថុ​អិ​ល​អូ​អិ​ល​ស៊ី (LOLC)

ក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២១ អិ​ល​អូ​អិ​ល​ស៊ី (ខេ​ម​បូ​ឌា) ភីអិលស៊ី មាន​ចំណូល​ការប្រាក់​សរុប​ចំនួន១៧១.៦៥៥លាន​រៀល កើនឡើង​ចំនួន ៣.០៤១លាន​រៀល ស្មើនឹង ២% និង​ចំណេញ​សុទ្ធ ក្នុង​ការិយបរិច្ឆេទ​ស​រុ​ប​ចំនួន ៤៧.២២៦លាន​រៀល កើនឡើង ចំនួន ៩.២៥៨ លាន​រៀល ស្មើនឹង ២៤% បើ​ធៀប​នឹង​ត្រីមាស​ទី១ ឆ្នាំ២០២០ ។

នា​ថ្ងៃទី៣១ ខែ​មិនា ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្ម​សរុប របស់ អិ​ល​អូ​អិ​ល​ស៊ី (ខេ​ម​បូ​ឌា) ភីអិលស៊ី មាន​ចំនួន ៤.៣៤៥.៩៨៤ លាន​រៀល កើន ចំនួន ១១.៦៤៩ លាន​រៀល ស្មើនឹង ០.២៧% និង​មូលធន​សរុប មាន​ចំនួន ៧៨០.០៨៣ លាន​រៀល កើន​ចំនួន ៤៧.២២៦ លាន​រៀល ស្មើនឹង ៦% បើ​ធៀប​នឹង ៣១ ខែធ្នូ ឆ្នាំ២០២០ ៕ (១ដុល្លារ=ប្រមាណ៤១០០រៀល) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here