តើរដ្ឋាភិបាលធ្វើដូចម្តេចដើម្បីមានប្រសិទ្ធភាពលើសេដ្ឋកិច្ចនៃគោល នយោបាយសារពើពន្ឋ

ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាលប្រើគោលនយោបាយសារពើពន្ធ ដើម្បីមានឥទ្ធិពលលើតម្រូវការសរុបក្នុងសេដ្ឋកិច្ច ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវស្ថិរភាពថ្លៃ ភាពមានការងារធ្វើទាំងអស់ និងកំណើនសេដ្ឋកិច្ច។

យោងតាមទ្រឹស្តីសេដ្ឋកិច្ចកេនស៊ាន (Keynesian economics)បានណែនាំថា កំណើនការចំណាយរបស់រដ្ឋាភិបាល និងតំហយអត្រាពន្ធដារ គឺជាវិធីល្អបំផុតសម្រាប់ជំរុញតម្រូវការសរុប។ សេចក្ដីណែនាំនេះ អាចអនុវត្តបានក្នុងពេលមានវិបត្តិ ឬសកម្មភាពសេដ្ឋកិច្ចតិចតួច ជាឧបករណ៍ដ៏សំខាន់មួយ សម្រាប់បង្កើតរចនាសម្ព័ន្ធ សម្រាប់កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា និងការផ្ដល់ភាពមានការងារធ្វើទាំងអស់។

រដ្ឋាភិបាលអាចប្រើកញ្ចប់ថវិកាលើសក្នុងការៈ កាត់បន្ថយល្បឿននៃកំណើនសេដ្ឋកិច្ចខ្លាំងក្លា និងធ្វើឲ្យមានស្ថិរភាពតម្លៃនៅពេលអតិផរណាខ្ពស់។ ទ្រឹស្ដីកេនស៊ានចែងថា ការកាត់បន្ថយចំណាយក្នុងសេដ្ឋកិច្ចមួយ នឹងនាំដល់ការថយចុះកម្រិតនៃតម្រូវការសរុប និងធ្វើឲ្យមានស្ថិរភាពថ្លៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេដ្ឋវិទូធ្វើការជជែកវែកញែក អំពីប្រសិទ្ធភាពនៃកម្លាំងជំរុញសារពើពន្ធ។ នៅពេលដែលរដ្ឋាភិបាលជួបនឹងឱនភាពថវិកា ទុនអាចប្រមូលបាន តាមរយៈកម្ចីសាធារណៈ (ការបង្កើតមូលប័ត្ររដ្ឋាភិបាល) ឬកម្ចីពីបរទេស។

នៅពេលរដ្ឋាភិបាលទប់ទល់នឹងឱនភាពតាមរយៈការបង្កើតមូលប័ត្ររដ្ឋាភិបាល អត្រាការប្រាក់អាចត្រូវបង្កើនឡើងនៅតាមទីផ្សារ ពីព្រោះកម្ចីរដ្ឋាភិបាល បង្កើតតម្រូវការខ្ពស់ជាងសម្រាប់ឥណទាន ក្នុងទីផ្សារហិរញ្ញវត្ថុ។ នេះបណ្ដាលឲ្យតម្រូវការទំនិញនិងសេវាសរុបថយចុះ ដែលផ្ទុយទៅនឹងកម្លាំងជំរុញសារពើពន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here