ទីផ្សារលំដៅដ្ឋាននៅឈុនបុរីមានភាពល្អប្រសើរ ខណៈតម្លៃ កើនឡើងខ្ពស់

 

ដោយ: លាងហួរ

ប្រទេសថៃ: ទោះបីជាទីផ្សារលំនៅដ្ឋាន មានភាពប្រសើរឡើងក្នុងទីក្រុងឈុនបុរី ក្នុងឆមាសទីមួយក៏ដោយ ការផ្គត់ផ្គង់ខុនដូថ្មីគួរតែត្រូវផ្អាក ខណៈខុនដូជាច្រើនយូនីតមិនទាន់លក់នៅឡើយ។ នេះបើយោងតាមមជ្ឈមណ្ឌ​លព័ត៌មានអចលនទ្រព្យ (REIC)។

លោក Vichai Viratkapan អគ្គនាយកស្តីទី REIC បាននិយាយថា ចំនួន និងតម្លៃនៃការផ្គត់ផ្គង់លំនៅដ្ឋាន ដែលទើបនឹងចេញថ្មីនៅឈុន បុរីក្នុងឆមាសទី១ ខ្ពស់ជាងមធ្យមភាគពាក់កណ្តាលឆ្នាំ ក្នុងកំឡុងឆ្នាំ២០២០-២០២១ ដោយសារអារម្មណ៍របស់អ្នកអភិវឌ្ឍន៍មានភាពប្រសើរឡើង។

លោកបានបន្តថា  “យូនីតជាច្រើនត្រូវបានលក់ដាច់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ ខណៈដែលតម្លៃលក់ក៏ខ្ពស់ផងដែរ ចាប់តាំងពីឆមាសទីមួយនៃឆ្នាំ២០១៩”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការលក់ខុនដូថ្មីនៅក្នុងឆមាសទី១ បានកើនឡើងដល់២៩០២យូនីត ដែលមានតម្លៃ១១,៥ពាន់លានបាត ខណៈការផ្គត់ផ្គង់ថ្មីបានចាប់ផ្តើម ក្នុងពេលនោះមានតែ១១៦៣យូនីត ដែលមានតម្លៃ៤,១៤ពាន់លានបាត។

ទោះជាយ៉ាងណាក៏ដោយ ការលក់ខុនដូថ្មីនៅឈុន បុរីអាចនឹងខ្ពស់ជាងការផ្គត់ផ្គង់ថ្មីដែលបានចាប់ផ្តើម ប៉ុន្តែអត្រាស្រូបទាញនៃទីផ្សារនៅតែទាបត្រឹម២,៩% គិតត្រឹមដំណាច់ត្រីមាសទីពីរ ដែលជាកម្រិតទាបបំផុតនៅក្នុងប្រភេទលំនៅដ្ឋានទាំងអស់។

អត្រាស្រូបយកនៃទីផ្សារផ្ទះទោល និងផ្ទះល្វែងក្នុងទីក្រុងឈុនបុរីគឺ៤,៥%និង ៥,៦%រៀងគ្នា។

ទន្ទឹមនឹងនេះ អត្រាស្រូបយកនៃទីផ្សារខុនដូ ក្នុងខេត្តរ៉ាក់យ៉ង និងខេត្តឆាឈឿងសៅ មាន៧,៣% និង៤,៨%រៀងគ្នា ដែលនឹងចំណាយពេល១១ និង១៨ខែដើម្បីលក់ចេញ ប្រសិនបើមិនមានការផ្គត់ផ្គង់ថ្មីបន្ថែម។

លោក Vichai បាននិយាយថា នេះគឺដោយសារតែចំនួនខុនដូ ដែលនៅសេសសល់នៅខេត្តរ៉ាក់យ៉ង និងឆាឈឿនសៅមានតិចតួចណាស់ ដែលមានតែ១០៨០ និង១១៣យូនីតរៀងៗគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here