សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកាសគាំទ្រចំពោះប្រសាសន៍សម្តេចតេជោលើការបញ្ចុះអត្រាការប្រាក់

 ដោយៈ លក្ខិណា

ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានប្រកាសស្វាគមន៍ និងគាំទ្រសំណើររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីលើសំណើរបញ្ចុះអត្រាការប្រាក់ដល់ប្រជាពលរដ្ឋនៅតំបន់រ៉ុនតាឯក ក្នុងខេត្តសៀមរាប។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិរុនតាឯកស្ថិតនៅក្នុងខេត្តសៀមរាបកាលពីថ្ងៃទី១៣ កញ្ញា២០២២នេះ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍អំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យផ្ដល់ឥណទានដល់ពលរដ្ឋ ក្នុងតំបន់នោះក្នុងអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅព្រឹកថ្ងៃទី១៤ កញ្ញា ២០២២នេះបានប្រកាសគាំទ្រនូវប្រសាសន៍សម្ដេចតេជោហ៊ុនសែន។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់មីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមប្រកាសគាំទ្រប្រសាសន៍អំពាវនាវរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងសម្របសម្រួលផ្ដល់ឥណទានជាមួយ អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ជូនប្រជាពលរដ្ឋ ដែលបានមករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមលើកទឹកចិត្តដល់សមាជិក របស់សមាគមទាំងអស់ ដែលមានប្រតិបត្តិការក្នុងតំបន់រុនតាឯក មេត្តាសម្របសម្រួលផ្ដល់ឥណទានថ្មីៗប្រកបដោយភាពងាយស្រួល និងលក្ខខណ្ឌអនុគ្រោះសមស្រប ចំពោះប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅឋាន មកភូមិធម្មជាតិរុនតាឯក តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។ កាយវិការនេះ គឺជាការចូលរួមរបស់វិស័យមីក្រូហិរញ្ញវត្ថុ ជាមួយរាជរដ្ឋាភិបាលក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរ ដែលជាបេតិកភ័ណ្ឌពិភពលោក និងមនុស្សជាតិ ។

គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា តែងតែចូលរួមជាមួយរដ្ឋាភិបាល ក្នុងការជ្រោមជ្រែងជីវភាពរបស់ប្រជាពលរដ្ឋ។ ជាក់ស្ដែងនៅក្នុងវិបត្តិកូវីដ១៩គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារកម្ពុជាជាច្រើនបានពន្យារពេលក្នុងការបង់ប្រាក់សងត្រលប់ ការមិនពិន័យចំពោះការបង់ប្រាក់យឺតយ៉ាវរបស់ពលរដ្ឋ និងការរៀបចំឥណទានឡើងវិញ សម្រាប់សម្រួលដល់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here