រដ្ឋាភិបាលថៃកំពុងពិចារណាពន្យាការកាត់ពន្ធប្រេងម៉ាស៊ូត និងការ ឧបត្ថម្ភធនអគ្គិសនី

ដោយ: លាងហួរ

បាងកក: ឧបនាយករដ្ឋមន្ត្រីថៃបាននៅថ្ងៃចន្ទនេះថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃ គ្រោងពិចារណាលើការពន្យា ទាំងការឧបត្ថម្ភធនអគ្គិសនី និងការកាត់ពន្ធគយសម្រាប់ប្រេងម៉ាស៊ូត ក្នុងការផ្លាស់ប្តូរមួយដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃតម្លៃថាមពលខ្ពស់ និងតម្លៃរស់នៅ។

ការកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូត៥បាត (០,១៣៧២ដុល្លារ)ក្នុងមួយលីត្រ ត្រូវបានពន្យារពេលចុងក្រោយ អស់រយៈពេល២ខែដល់ថ្ងៃទី២០ខែកញ្ញា ដើម្បីជួយរក្សាស្ថិរភាពតម្លៃថាមពល ដែលបានជំរុញឱ្យអតិផរណាឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ។

លោក Supattanapong Punmeechaow រដ្ឋមន្ត្រីក្រសួងថាម ពលថៃមិនបាននិយាយថា ការកាត់បន្ថយពន្ធនេះ នឹងត្រូវបន្តដល់ពេលណានោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា រដ្ឋាភិបាលក៏ត្រូវការ ដើម្បីរក្សាវិន័យសារពើពន្ធផងដែរ ដោយសារតែខ្លួនបានចំណាយ២០០ពាន់លានបាត(៥,៤៩ពាន់លានដុល្លារ) រួចទៅហើយលើការគ្រប់គ្រងតម្លៃថាមពល ហើ យគណៈរដ្ឋមន្ត្រី គ្រោងនឹងជួបប្រជុំគ្នានៅថ្ងៃអង្គារសប្តាហ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការឧបត្ថម្ភធនលើវិក្កយបត្រអគ្គិសនី ក៏នឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីអនុម័តផងដែរ នេះបើយោងតាមលោក Supattanapong ដែលជារដ្ឋមន្ត្រីក្រសួងថាមពល បានប្រាប់អ្នកយកព័ត៌មាន ដោយមិនបានផ្តល់ព័ត៌មានលម្អិត។

ក្រសួងថាមពលថៃ ក៏បានរៀបចំផែនការឧបត្ថម្ភធន ចំនួន៨ពាន់លានបាត លើវិក្កយបត្រអគ្គិសនីចាប់ពីខែកញ្ញាដល់ខែធ្នូ៕

LEAVE A REPLY

Please enter your comment!
Please enter your name here