រាជរដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ

ដោយ: សុផារី

ភ្នំពេញៈ រាជរដ្ឋាភិបាល បានសម្រេចផ្អាក ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២ នេះ សម្រាប់ថ្នាក់ជាតិ តែអនុញ្ញាតឱ្យតាមបណ្តាខេត្តនានាប្រារព្ធធម្មតា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

យ៉ាងណាក្ដី ចំពោះការរៀបចំពិធីបុណ្យអុំទូកកម្សាន្ត សប្បាយរបស់ប្រជាជន នៅតាមបណ្តារាជធានីខេត្តនានា ទូទាំងប្រទេស គឺអាចប្រព្រឹត្តទៅបានតាមលទ្ធភាពជាក់ស្ដែង ដោយគិតទាំងពិធីបុណ្យភ្ជុំបិណ្ឌ នៅខែកញ្ញា និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខែវិច្ឆិកា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការរៀបចំពិធីបុណ្យខាងលើ គឺដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ បង្កើនបរិយាកាសទេសចរណ៍ ក៏ដូចជាផ្ដល់ឱកាសនៃការរកប្រាក់ចំណូលដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here