អន្តរក្រសួងនិងសភាពាណិជ្ជកម្មជម្រុញការរៀបចំសៀវភៅមគ្គុទេសក៏បង្ហាញពីសក្តានុពលវិនិយោគរបស់ខេត្តនិមួយៗ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងមហាផ្ទៃ និងសភាពាណិជកម្មកម្ពុជា កំពុងធ្វើការរួមគ្នាលើការរៀបចំ សៀវភៅមគ្គុទេសក៏ ដើម្បីបង្ហាញពីឱកាស និងសក្តានុពលវិនិយោគរបស់ខេត្តនិមួយៗ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា កាលពីពេលថ្មីៗនេះ មានការ​សម្រេចពីក្រសួងពាណិជ្ជកម្ម និងមានការឯកភាពពីសម្តេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺជម្រុញឲ្យប្រធានសភាពាណិជ្ជកម្មនៅតាមបណ្តាខេត្ត សហការជាមួយអភិបាលខេត្ត ក្នុងការជម្រុញ និងទាក់ទាញការវិនិយោគទៅកាន់ខេត្តរៀងៗខ្លួន តាមរយៈសភាពាណិ​ជ្ជកម្មខេត្ត និងអភិបាលខេត្តនានា។

លោកបន្តថា “ក្រសួងពាក់ព័ន្ឋ និងសភាពាណិជ្ជកម្មបានជម្រុញឲ្យមានការរៀបចំសៀវភៅមគ្គុទេសក៏ ដើម្បីបង្ហាញពីសក្តានុពលក្នុងខេត្តនិមួយៗ ដើម្បីឲ្យអ្នកវិនិយោគបានស្វែងយល់ ចាប់ឱកាស និងបង្ហាញពីភាពទាក់ទាញក្នុងខេត្តរបស់ខ្លួន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាលឹម ហេងបានបន្តថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល​បានចេញអនុក្រិតមួយ ដោយអនុញ្ញាត្តឲ្យអនុគណកម្មការវិនិយោគខេត្តនានា អាចអនុម័តទុនវិនិយោគ៥លានដុល្លារចុះក្រោម ក៏ជាការទាក់ទា ញមួយទៀត ដែលអាជ្ញាធរខេត្តអាចអនុម័ត គំរោងវិនិយោគមានទុនចាប់ពី​៥លានដុល្លារចុះ។

លោកបន្តថា “ការអនុម័តនេះ ជាការជម្រុញឲ្យអភិបាលខេត្តនិមួយៗ យកចិត្តទុកដាក់ ក្នុងការទាក់ទាញការវិនិយោគ ​និងថែរទាំអ្នកធុរកិច្ចនៅក្នុងខេត្តរបស់ខ្លួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here