សមាគមធុរកិច្ចកម្ពុជា ចិន ម៉ាឡេស៊ីចុះMOUពីរដើម្បីពង្រីកកិច្ច សហការលើវិស័យធុរកិច្ច

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សមាគមពាក់ព័ន្ឋនឹងវិស័យធុរកិច្ចកម្ពុជា ម៉ាឡេស៊ី និងចិនបានចុះអនុស្សរណៈ(MOU)រួមគ្នាចំនួនពីរ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនិងឱកាសវិនិយោគរួមគ្នា។

ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងសហគ្រិនកម្ពុជា ចិន និងម៉ាឡេស៊ីបានរៀបចំវេទិកាស្តីពី “កាលានុវត្តភាពធុរកិច្ច និងការការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូ គ្រប់ជ្រុងជ្រោយនៃសេដ្ឋកិច្ចតំបន់


នេះជាវេទិកាមួយដើម្បីបង្កើននូវទំនុកចិត្ត និងផ្តល់ឱកាសដល់សហគ្រិនចិន កម្ពុជា និងម៉ាឡេស៊ី បង្កើតទំនាក់ទំនងពាណិជ្ជកម្ម តាមរយៈកិច្ចខិតខំប្រឹងប្រែងសហប្រតិបត្តិការរួមគ្នា ដើម្បីចូលរួមលើកកម្ពស់ពាណិជ្ជកម្មពហុភាគី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចុះអនុស្សារណៈយោគយល់គ្នាចំនួនពីរនេះ រួមមានទី១ ធ្វើឡើងរវាង សមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី និងក្រុមមេធាវី អាស៊ីកម្ពុជា និងទី២ ធ្វើឡើងរវាងសមាគមខ្សែចង្វាក់លក់រាយម៉ាឡេស៊ី និងសមាគមពាណិជ្ជកម្មចិនខេត្តគ័ងតុងនៅកម្ពុជាផងដែរ។

វេទិកាធុរកិច្ចដ៏មានសារៈសំខាន់នេះ មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធដូចជា ធុរជនមកពីប្រទេសម៉ាឡេស៊ី ធុរជននៃសមាគមពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ធុរជននៃសមាគមពាណិជ្ជកម្មចិន ខេត្តគ័ងតុង នៅកម្ពុជា ធុរជនកម្ពុជា មេធាវី មន្ត្រីមកពីស្ថាប័នរដ្ឋ អ្នកអនុវត្តច្បាប់ អាជ្ញាកណ្តាល និងអ្នកពាក់ព័ន្ធផ្សេងទៀតយ៉ាងច្រើនកុះករ និងត្រូវបានបញ្ចប់ដោយជោគជ័យ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here