រដ្ឋាភិបាលគ្រោងបង្កើតសន្និធិប្រេងបម្រុងជាតិ ដើម្បីទប់ទល់ការកើនឡើងថ្លៃធាតុចូលនាពេលអនាគត

ដោយ៖ សុផារី

 

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានពិនិត្យលក្ខខណ្ឌបច្ចេកទេស ក្នុងការបង្កើតសន្និធិប្រេងបម្រុងជាតិ (សន្និធិឥន្ធនៈបម្រុងយុទ្ធសាស្ត្ររបស់ជាតិ) ដើម្បីទប់ទល់នឹងបរិការណ៍សកលលោកបច្ចុប្បន្ន។ ការពិនិត្យនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំចរចាថវិកាកម្រិតថ្នាក់ដឹកនាំឆ្នាំ២០២៣ កាលពីពេលថ្មីៗនេះ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក ស៊ុយ ឌីម៉ង់ ប្រធានប្រតិភូក្រសួងរ៉ែ និងថាមពល បានលើកឡើងនូវការងារអាទិភាពសំខាន់ៗចំនួន៣បន្ថែមលើការងារអាទិភាពផ្សេងៗ ដើម្បីធានាបាននូវការងារចរន្ត និងការងារចាំបាច់នានា ជាពិសេស ការងារជាយុទ្ធសាស្ត្រសម្រាប់បរិការណ៍សង្គម និងពិភពលោកនាពេលបច្ចុប្បន្ន និងការវិវត្តន៍នាពេលខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការងារជាអាទិភាពទាំងនោះរួមមាន ទី១. ការពិនិត្យលក្ខខណ្ឌបច្ចេកទេសក្នុងការបង្កើតសន្និធិប្រេងបម្រុងជាតិ (សន្និធិឥន្ធនៈបម្រុងយុទ្ធសាស្ត្ររបស់ជាតិ) ទប់ទល់នឹងបរិការណ៍សកលលោកបច្ចុប្បន្ន កម្ពុជាត្រូវពិនិត្យមើលកម្រិតនៃភាពធន់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ ជាការងារអាទិភាព ដែលក្រសួងរ៉ែ និងថាមពល ត្រូវធ្វើការសិក្សាទាំងឧត្តមានុវត្តន៍អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្ត។

ទី២. ប្រេងឥន្ធនៈ និងធ្យូងថ្មដែលជាផ្នែកមួយនៃ វត្ថុធាតុដើមសម្រាប់កម្ពុជាក្នុងផលិតថាមពលអគ្គិសនីមានការឡើងថ្លៃ។ ដូច្នេះក្រសួងត្រូវ ធ្វើការសិក្សាឱ្យច្បាស់លាស់ ក្នុងការត្រៀមខ្លួនទប់ទល់នឹងការកើនឡើងថ្លៃធាតុចូលផ្សេងៗ នាពេលខាងមុខតាមនិន្នាការពិភពលោក និង ទី៣. ការទប់ស្កាត់ និងកាត់បន្ថយការលេចធ្លាយ ចំណូលជាតិ ជាពិសេសលើអាជីវកម្មរ៉ែដែល សួយសារជាបន្ទុករបស់រដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here