អ្នកឧកញ៉ាគិត ម៉េងលើកឡើងពីររបត់ជីវិត និងដំណើរស្វែងរក សុភមង្គលក្នុងជីវិត

 ដោយៈគង់ សូរិយា

       ភ្នំពេញៈ អ្នកឧកញ៉ាគិត ម៉េងអគ្គនាយកក្រុមហ៊ុនRoyal Groupនិងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីបរិបទជីវិត ទាក់ទងនឹងការងារ និងការលំហែរក្នុងជីវិត។

អ្នកឧកញ៉ា ដែលមានក្រុមហ៊ុនរាប់សិបនៅក្នុងដៃរូបនេះបានសរសេរលើបណ្តាញតេឡេក្រាមកាលថ្ងៃទី២៦ សីហាកន្លងមកថា តើអ្នកធ្លាប់ឮឃ្លាមួយថា “ត្រូវរីករាយក្នុងបច្ចុប្បន្ន កុំបារម្ភរឿងអនាគត” ដែរឬទេ?  ឃ្លានេះមានន័យថា យើងត្រូវរស់ក្នុងថ្ងៃនេះឱ្យបានល្អ។

លោកបានលើកជាសំណួរថា “តើមានមនុស្សប៉ុន្មាននាក់ដែលរស់ ដូចតាមឃ្លាមួយនេះ?  ខ្ញុំមានភាពមមាញឹកនឹងការងារ។ ជាញឹកញាប់  ខ្ញុំត្រូវប្រាប់ខ្លួនឯង ឱ្យមានពេលសម្រាកខ្លះ ហើយរីករាយនូវអ្វីដែលខ្ញុំមាននៅពេលនេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

និយមន័យ និងតម្លៃនៃសុភមង្គល អាចត្រូវបានផ្តល់ឱ្យខុសៗគ្នា។ មនុស្សមួយចំនួន បានចំណាយជីវិតរបស់ពួកគេ ដោយព្យាយាមបង្កើតលក្ខខណ្ឌដ៏ល្អឥតខ្ចោះដើម្បីរស់នៅ ដោយមិនទទួលបានសុភមង្គលពិតប្រាកដ។  ខ្ញុំបានអានអត្ថបទមួយអំពីសុភមង្គល ហើយខ្ញុំជឿថាវាជាអត្ថបទដ៏មានតម្លៃដែលត្រូវចែករំលែក។ អ្នកឧកញ៉ាបញ្ជាក់។

អ្នកឧកញ៉ាបានសរសេរទៀតថា មនុស្សជាច្រើនជឿថា សុភមង្គលគឺជាព្រឹត្តិការណ៍អនាគត។  មុននឹងឆ្ពោះទៅដល់អនាគត ដែលយើងចង់បាន យើងត្រូវស្វែងរកប្រាក់កាសជាមុនសិន ត្រូវមានអាជីពជោគជ័យមួយ និងរក្សាភាពស្ងៀមស្ងាត់។

ពួកគេយល់ថា មានតែវិធីនេះទើបពួកគេអាច ទៅដល់គោលដៅអនាគតពួកគេ ប៉ុន្តែនៅពេលដែលពួកគេទៅដល់គោលដៅនោះ ពួកគេនឹងដឹងថា សុភមង្គលដែលគេរំពឹងទុកក្នុងជីវិតរបស់ពួកគេ ប្រហែលជាមិនមែនបែបនោះទេ។

អ្នកឧកញ៉ាបន្ថែមថា “សុភមង្គលរបស់យើង មិនត្រូវបានរកឃើញនៅចុងបញ្ចប់នៃជីវិតទាំងអស់នោះទេ។  ជីវិតយើងមានដែនកំណត់។  ជីវិតមិនមែនជាការប្រណាំងប្រជែង ដែលត្រូវបញ្ចប់នោះឡើយ”។អ្នកឧកញ៉ាបាន​បន្ថែមថា “បើអ្នកត្រូវសប្បាយពេលនេះ សូមទទួលយកក្តីសុខក្នុងបច្ចុប្ប   ន្ន។ សូមឱ្យខ្លួនយើងរីករាយនឹងអ្វីដែលយើងមាន ហើយយើងអាចឱ្យសុភមង្គលកើតមាននាពេលបច្ចុប្បន្ន”។

ដូចឃ្លាមួយក្នុងភាសាបារាំងដែលលើកឡើងថា “joie de vivre” ដែលមានន័យថា «ភាពរីករាយនៃការរស់នៅក្នុងពេលបច្ចុប្បន្ន»។  យើងមិនដឹងថា អនាគតនឹងមានអ្វីកើតទ្បើងចំពោះយើងទេ។ ដូច្នេះ យើងគួរតែចាប់យកពេលវេលាល្អៗ ដែលយើងមានឥទ្បូវនេះ។

ថ្ងៃណាមួយ អ្នកនឹងគិតត្រលប់មកវិញនូវអតីតកាលរបស់អ្នក ហើយប្រាកដណាស់ អ្នកនឹងមិនចង់ឃើញការត្រលប់ទាំងនោះ ពោរពេញដោយរឿងជាច្រើន ដែលមិនពាក់ព័ន្ធនៅក្នុងជីវិតរបស់អ្នកឡើយ។  ជីវិតរបស់អ្នកកំពុងកើតឡើងនៅពេលនេះ យើងមានជីវិតតែមួយ  យើងត្រូវភ្លក្សរសជាតិនៃជីវិតឱ្យបានគ្រប់សព្វ  ត្រូវស្វែងរកបទពិសោធន៍នានាដើម្បីបំពេញជីវិត។

អ្នកឧកញ៉ាបានបន្ថែមទៀតថា “ចំណុចសំខាន់នៃការរស់នៅ គឺមិនមែនដើម្បីទៅដល់គោលដៅអនាគតនោះទេ។  អ្វីដែលសំខាន់គឺការរស់នៅក្នុងបច្ចុប្បន្នកាល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here