រដា្ឋភិបាលប្រកាសឱ្យប្រើប្រាស់ជាផ្លូវការច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធ

ដោយ៖ សុធីតា

 

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធ​ជាផ្លូវការ​ហើយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈនាពេលថ្មីៗនេះ។

ច្បាប់នេះ មានចំនួន១២ជំពូក និង១០១មាត្រា ក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជា​ចំណូល​​ថវិកាជាតិ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ក្នុង​ប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

 

ចំណូលមិនមែនសារពើពន្ធ ត្រូវបានបែងចែកដូចខាងក្រោម៖

១. ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ

២. ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វយ័តភាពហិរញ្ញវត្ថុដទៃទៀត

៣. ចំណូលពីសេវាសាធារណៈ

៤. ចំណូលពីការពិន័យ និងការដាក់ទណ្ឌកម្ម

៥. ចំណូលមិនមែនសារពើពន្ធដទៃទៀត ដូចមានកំណត់ក្នុងមាត្រា ៣៣ នៃច្បាប់នេះ។

ជាមួយគ្នានេះដែរ ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ គឺសំដៅចំណូលពីធនធានធម្មជាតិ ការលក់ ឬ​ដូរ ការជួល ការធ្វើ​សម្ប​ទាន នូវទ្រព្យសម្បត្តិរដ្ឋ រួមមានដី សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារជាដើម។

 

ដោយឡែកចំពោះ ចំណូលមិនមែនសារពើពន្ធដែលបានកំណត់មុនច្បា​ប់នេះចូលជាធរមានដែលមិនទាន់​ទទួលបាន​ការ​ឯក​ភាព​ពីក្រ​សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល១ឆ្នាំ ត្រូវរៀបចំនីត្យានុកូលកម្ម​ឡើងវិញឱ្យ​ស្របតាម​ច្បាប់​នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here