វិស័យនាំចេញរបស់កម្ពុជាកំពុងប្រឈមបញ្ហាការបញ្ជាទិញផលិតផលកាត់ដេរធ្លាក់ចុះ

ដោយៈ លាងហួរ

ភ្នំពេញ: រដ្ឋាភិបាលកម្ពុជាបានសម្តែងការព្រួយបារម្ភចំពោះការធ្លាក់ចុះនៃការបញ្ជាទិញផលិតផលកាត់ដេរពីប្រទេសលោកខាងលិច។ សមាជិកនៃសមាគមកាត់ដេរដ៏សំខាន់របស់ប្រទេសកម្ពុជាបានរាយការណ៍ពីការកាត់បន្ថយ និងការកែសម្រួលកិច្ចសន្យា។

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ មានប្រសាសន៍ថា បរិយាកាសពិភពលោកមិនស្ថិតស្ថេរ និងការកើនឡើងនូវលទ្ធភាព នៃការធ្លាក់ចុះសេដ្ឋកិច្ច ក្នុងប្រទេសលោកខាងលិច ដែលជាអ្នកទិញសម្លៀកបំពាក់ដ៏ធំបំផុតរបស់កម្ពុជា បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពនាំចេញក្នុងឆមាសទី២ ឆ្នាំ២០២២នេះ។

លោកបានបន្តថា សមាជិក GMAC មួយចំនួន ដែលរាយការណ៍អំពីការកាត់បន្ថយ និងការកែប្រែការបញ្ជាទិញ បានស្វែងរកការណែនាំពីក្រុមច្បាប់របស់សមាគម ស្តីអំពីនីតិវិធីសម្រាប់ការផ្អាកផលិតកម្មមួយផ្នែក។

លោក ខេន លូ បានបញ្ជាក់ថា GMAC កំពុងធ្វើការស្ទង់មតិទូលំទូលាយ ក្នុងចំណោមសមាជិកទាំងអស់ ដើម្បីវាយតម្លៃឱ្យបានកាន់តែច្បាស់ អំពីស្ថានភាពជុំវិញការបញ្ជាទិញនេះ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here