ទុនបម្រុងរបស់មហាយក្សចិនកើនឡើងដល់៣ពាន់ពាន់លានដុល្លារ

ដោយ: លាងហួរ

ប៉េកាំង:ទុនបម្រុងរូបិយប័ណ្ណរបស់ប្រទេសចិន បានកើនឡើងដល់៣,១០៤១ពាន់ពាន់លានដុល្លារអាមេរិក គិតត្រឹមនៅចុងខែកក្កដា ដោយកើនឡើង៣២,៨ពាន់លានដុល្លារពីខែមិថុនា។

លោកស្រី Wang Chunying មន្រ្តីជំនាញនៅក្នុងកិច្ចការងារនេះ​របស់ប្រទេសចិនបាននិយាយ ដោយលើកឡើងថា ការផ្គត់ផ្គង់ និងតម្រូវការនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ក្នុងស្រុកនៅតែមានតុល្យភាព។

លោកស្រី Wang បានសន្មតពីការកើនឡើង នៃទុនបម្រុង Forex ទៅនឹងការកើនឡើង នៃសន្ទស្សន៍ប្រាក់ដុល្លារ និងតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុទូទាំងពិភពលោក។

ដោយមើលឃើញថា ស្ថានភាពខាងក្រៅមានភាពស្មុគ្រស្មាញ និងធ្ងន់ធ្ងរ លោកស្រីWang បាននិយាយថា ទីផ្សារហិរញ្ញវត្ថុពិភពលោក នៅតែប្រឈមមុខនឹងភាពមិនច្បាស់លាស់ ចំពេលមានការកើនឡើងហានិភ័យ និងបញ្ហាប្រឈមនៅក្នុងសេដ្ឋកិច្ចពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Wang បានបន្តថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសចិន សម្រាប់កំណើនរយៈពេលវែង នៅតែមិនផ្លាស់ប្តូរដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការសម្របសម្រួលការការពារ និងគ្រប់គ្រងជំងឺកូវីដ១៩ ជាមួយនឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលនឹងរក្សាទុនបម្រុង Forex របស់ប្រទេសឱ្យមានស្ថិរភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here