រដ្ឋាភិបាលប្រមូលពន្ធការនាំចូលសម្ភារសំណង់បានជិត៨០លានដុល្លារក្នុងឆមាសទី១ឆ្នាំ២០២២

ដោយ៖ សហការី

ភ្នំពេញ៖ ក្នុងឆមាសទី១ នៃឆ្នាំ២០២២នេះ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើការនាំចូលសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួនប្រមាណ៧៩,២លានដុល្លារ ឬស្មើនឹង៦,១%នៃចំណូលពន្ធសរុប។

នេះបើយោងតាមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០២២ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

នៅក្នុងឆមាសទី១ឆ្នាំ២០២២នេះ នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រមូលពន្ធលើការនាំចូលបានសរុបបានប្រមាណ១៣០០លានដុល្លារ ដែលកើនឡើង១២% បើធៀបនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះពន្ធលើការនាំចូលសម្ភារសំណង់ និងកម្រៃផ្សេងៗមានចំនួនប្រមាណ៧៩,២លានដុល្លារ ឬស្មើនឹង ៦,១% នៃចំណូលពន្ធសរុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here