ប្រទេសចិនសម្រេចបានឯករាជ្យលើការផ្គត់ផ្គង់ថាមពលនៅក្នុងក្នុងឆ្នាំនេះ

ដោយ:លាងហួរ

ប៉េកាំង: មន្ត្រីថាមពលជាន់ខ្ពស់មួយរូប បានមានប្រសាសន៍កាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសចិនបានផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។

លោក Li Fulong ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ នៃរដ្ឋបាលថាមពលជាតិ (NEA) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ក្រោមការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញតម្រូវការអគ្គិសនីបាននាំឱ្យការស្តុកធ្យូងថ្ម នៅក្នុងរោងចក្រថាមពលធ្យូងថ្ម របស់ប្រទេសចិនបានកើនឡើងលើសពី១៧០លានតោន ក្នុងអំឡុងខែមករាដល់ខែមិថុនា ដែលកើនឡើង៥១,៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ការវិនិយោគលើគម្រោងថាមពល បានកើនឡើងក្នុងអំឡុងរយៈពេលនេះ ដោយការវិនិយោគសរុប នៅក្នុងគម្រោងថាមពលធំៗ បានកើនឡើង១៥,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Li fulong រំពឹងថា ការប្រើប្រាស់ថាមពលរបស់ប្រទេសចិន នឹងបន្តកើនឡើង នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ NEA រដ្ឋាភិបាលក្នុងតំបន់ និងសហគ្រាស បានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាថាមពលក្នុងប្រទេស។

លោក Li fulong បានបន្ថែមថា ការផ្គត់ផ្គង់ថាមពល នឹងត្រូវបានជំរុញបន្ថែមទៀត ដើម្បីធានាបាននូវប្រតិបត្តិការ ប្រកបដោយស្ថររភាពនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here