វៀតណាមបង្កើតរោចក្រកែច្នៃកាកសំណល់ទៅជាថាមពលអគ្គិសនី ធំបំផុតប្រចាំប្រទេស

ដោយៈ សុខុម

ហាណូយ: រោចក្រកែច្នៃកាកសំណល់ ទៅជាថាមពលអគ្គិសនី Soc Son (WTE) នៅទីតាំងធ្វើប្រព្រឹត្តកម្មកាកសំណល់ Nam Son Waste Treatment Complex ក្នុងក្រុងហាណូយ ប្រទេសវៀតណាម ត្រូវបានតភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា។

យោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា នេះឱ្យដឹងថា នៅពេលសាងសង់រួចរាល់ជាស្ថាពរ វានឹងក្លាយជារោចក្រកែច្នៃកាកសំណល់ ទៅជាថាមពលអគ្គិសនីធំបំផុត នៅវៀតណាម ដែលមានសមត្ថភាពកែច្នៃ កាកសំណល់រឹងបានចំនួន៤.០០០តោន ក្នុងមួយថ្ងៃ។

តាមការរំពឹងទករោងចក្រនេះ នឹងអាចផលិតអគ្គិសនីបានដល់ទៅ៧៥មេហ្គាវ៉ាត់ (MW) ក្នុងមួយម៉ោង។

លោក Nguyen Thi Hong Van អគ្គនាយកផ្នែកអភិវឌ្ឍន៍ទីផ្សារនៅអាស៊ីអាគ្នេយ៍ប្រចាំក្រុមហ៊ុន Thien Y Environmental Energy JSC ដែលជាវិនិយោគិនក្នុងគម្រោងនេះបានលើកឡើងថា ចាប់ពីពេលនេះរហូតដល់ដំណាច់ខែកញ្ញា រោងចក្រនេះនឹងដំណើរការឡដុតកាកសំណល់ ដែលមានសមត្ថភាពផ្ទុកកាកសំណល់ ដល់ទៅ៨០០តោនជារៀងរាល់ថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានគូសបញ្ជាក់ថា រោងចក្រនេះ អាចផលិតអគ្គិសនីបាន១៥មេហ្គាវ៉ាត់ (MW) សម្រាប់បណ្តាញអគ្គិសនីជាតិក្នុងមួយម៉ោង។

ក្រុមហ៊ុនកំពុងប្រឹងប្រែងបញ្ចប់នីតិវិធីនានា ដើម្បីបញ្ចប់ដំណាក់កាលទី២ និងដំណាក់កាលទី៣ នៃឡដុតចំនួន៤។ តាមការរំពឹងទុក ឡដុតទាំង៥នឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំនេះ។

រោងចក្រថាមពលរោចក្រកែច្នៃកាកសំណល់ ទៅជាថាមពលអគ្គិសនី Soc Son ត្រូវបានអនុម័តដោយអាជ្ញាធរ ក្រុងហាណូយនៅចុងឆ្នាំ២០១៧ ក្រោមទុនវិនិយោគសរុបប្រមាណ៧ទ្រីលានដុង (៣០០លានដុល្លារអាមេរិក)។

យោងតាមមន្ទីរសំណង់ក្រុងហាណូយបានឱ្យដឹងថា បច្ចុប្បន្ននេះ ទីក្រុងនេះ បញ្ចេញកាកសំណល់ចន្លោះពី៦.៥០០តោន ទៅ៧.០០០តោនក្នុងមួយថ្ងៃ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here