តើក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួនាទីបែបណា ជាមួយរដ្ឋាភិបាលបែបណាក្នុងការទាក់ទាញការវិនិយោគ?

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ជា​ស្ថាប័ន​ជាន់ខ្ពស់​មួយ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា ដែលបាននិងកំពុងដើរតួនាទីដ៏សំខាន់មួយ ក្នុងនាម ជាសេនាធិការបស់រដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគ។

ស្ថាប័ននេះមាន​តួនាទី និង​ភារកិច្ច​ក​ក្នុងការ​ប្រមូលផ្តុំ និង​ជា”ច្រកចេញ-ចូល​តែមួយ” ក្នុងការ​ទាក់ទង​រវាង​រាជរដ្ឋាភិបាល​ជាមួយ នឹង​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិ​បត្តិកា​រ​ឥត​សំណង​ដល់​កម្ពុជា និង​ធ្វើជា​ចំនុច​ប្រមូលផ្តុំ និង​ជា “ច្រកចេញ-ចូល​តែមួយ” ក្នុងការ​ទាក់ទង​រវាង​ស្ថាប័ន​នានា ​នៃ​រាជរដ្ឋាភិបាល ដើម្បី​សម្របសម្រួល​ការទទួល និង/ឬ​ការគ្រប់គ្រង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រទាំង​នេះ។

យោងតាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់ថា ក្រុមប្រឹក្សា​អភិ​វ ឌ្ឍន៍​កម្ពុ​ជាមាន​តួនាទី​រៀបចំ និង​អនុវត្ត​យុទ្ធសាស្ត្រ​ស្តីពី ការគ្រប់គ្រង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ​ដើម្បី​ពង្រឹង​ភាពជា​ម្ចាស់ និង​ភាព​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ចអភិវឌ្ឍន៍​ព្រមទាំង​ពង្រឹង ​ភាពជា​ដៃគូ​ជាមួយ​សហគមន៍​ដៃគូ​អភិវឌ្ឍន៍។

ស្ថាប័នថ្នាក់ជាតិនេះ ដើរតួនាទីលើផ្នែកសំខាន់ៗជាច្រើនរួមមានដូជា ទី១ កៀរគរ និង​វិភាជន៍​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ សម្រាប់​អនុវត្ត​ន៍បណ្តា​គោលដៅ​អាទិភាព​ដែលមាន​ចែង​ក្នុង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ផែនការអភិវឌ្ឍន៍​តាម​វិស័យ។ ទី២ ដឹកនាំ​ផ្ទាល់​កិច្ចការ​សុខដុម​នីយកម្ម នៃ​ការអនុវត្ត​របស់​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ភាព​ស​ក្កិ​សិទ្ធិ នៃ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី៣ ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស ដល់​គណ:ក​ម្មា​ធិ​ការសម្របសម្រួល រវាង​រាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ ដែលជា​យន្តការ​សម្រាប់​ពិភាក្សា កំរិត​គោលនយោបាយ និង​ផ្តល់​ការគាំទ្រ​នានា សម្រាប់​ពង្រឹង​យន្តការ​របស់ ក្រុមការងារ​បច្ចេកទេស​ចម្រុះ។ ទី៤ ចូលរួម​រៀបចំ​ផែនការ​សេដ្ឋកិច្ច សង្គមកិច្ច និង​ផែនការ​តាម​ផ្នែក​សម្រាប់​អភិវឌ្ឍន៍​កម្ពុជា។

ទី៥ ចូលរួម​គ្រប់គ្រង​កិច្ចការ​វិនិយោគសាធារណៈ ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​ក្រសួង និង​ស្ថាប័ន​ទាំងឡាយ ​ដែលមាន​ការពាក់ព័ន្ធ។ ការងារ​នេះ​ពាក់ព័ន្ធ​សំខាន់ ​ទៅនឹង​ការសម្របសម្រួល និង​ការ​តំរង់ទិស​ក្នុងការ​បែងចែក និង​ការប្រើប្រាស់​ធនធាន​នៅក្នុង​ប្រទេស និង​ធនធាន​ដែល​បានមកពី​ក្រៅប្រទេស ដើម្បី​កិច្ច​ស្តារ និង​អភិវឌ្ឍន៍​កម្ពុជា។

ទី៦ តាម​ការប្រគល់សិទ្ធិ​ពី​នាយករដ្ឋមន្ត្រី ចុះហត្ថលេខា​តាងនាម​រាជ​រដ្ឋ​ភិ​បាល​ជាមួយនឹង​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ទទួល​និង/ឬ​បែងចែក​ហិរញ្ញប្ប​ទាន​ទាំងនោះ។ ទី៧ ដឹកនាំ​ការងារ​ក្នុងការ​រៀបចំ​ ឯកសារ​ចាំបាច់​នានា សម្រាប់​កិច្ចប្រជុំ​កម្រិត​គោលនយោបាយ ជាមួយ​ដៃគូ អភិវឌ្ឍន៍​ដូចជា “វេទិកា​សម្រាប់​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​កម្ពុជា” ជាដើម ដោយ​សហការ​ជាមួយ បណ្តា​ក្រសួង និង​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ។

ធ្វើ​របាយការណ៍​ប្រចាំឆមាស និង​ប្រចាំឆ្នាំ​ជូន​រាជរដ្ឋាភិបាល ដើម្បីរាជរដ្ឋាភិបាល​ពិនិត្យ និង លើកឡើង​នូវ វិធានការ​ចាំបាច់​សម្រាប់​កែលំអ និង​តម្រង់ទិស​ការងារ​នីតិ​សម្ប​ទា និង​អភិវឌ្ឍន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here