ជប៉ុនបន្ទាបការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនមកត្រឹម២ភាគរយ

ដោយ: លាងហួរ

ជប៉ុន: សារព័ត៌មាន Nikkei business daily បានចុះផ្សាយនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលជប៉ុន នឹងកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំ២០២២ មកនៅត្រឹមប្រហែល២ភាគរយ ពោលគឺធ្លាក់ចុះយ៉ាងខ្លាំងពីការព្យាករណ៍៣,២ភាគរយនៅក្នុងខែមករា។

វាកើតឡើងបន្ទាប់ពីការព្យាករណ៍ប្រចាំត្រីមាស កាលពីថ្ងៃព្រហស្បតិ៍របស់ធនាគារកណ្តាលជប៉ុន បានទម្លាក់ការរំពឹងទុកសម្រាប់កំណើន ក្នុងឆ្នាំនេះដល់ខែមីនាឆ្នាំ២០២៣ មកត្រឹម២,៤ភាគរយ ដែលការព្យាករណ៍ពីមុនសេដ្ឋកិច្ចប្រទេសនេះ រំពឹងសម្រេចបាន២,៩ភាគរយកាលពី៣ខែមុន។

ការបន្ទាបការព្យាករណ៍សេដ្ឋកិច្ចជប៉ុន ឆ្លុះបញ្ចាំងឱ្យឃើញពីការធ្លាក់ចុះនៃការប្រើប្រាស់ឯកជន ដោយសារការកើនឡើងជាថ្មី នៃការឆ្លងជំងឺកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការកើនឡើងនូវភាពមិនប្រាកដប្រជា លើសេដ្ឋកិច្ចពិភពលោក ដែលបណ្តាលមកពីសង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងការបិទទីក្រុងយ៉ាងតឹងរ៉ឹងរបស់ប្រទេសចិន ក៏ធ្វើឱ្យប៉ះពាល់ដល់ការរំពឹងទុក សម្រាប់ការស្ទុះងើបឡើងវិញជានិរន្តរភាព នៅក្នុងសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់ប្រទេសជប៉ុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here