ប្រធានាធិបតីអ៊ុយ ក្រែនសុំពន្យាពេលសងប័ណ្ណបំណុលប្រាក់អឺរ៉ូ ក្នុងរយៈពេល២៤ខែ

ដោយ: លាងហួរ

អ៊ុយក្រែន: ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់ចេញពីក្រិត្យគណៈរដ្ឋមន្ត្រីមួយថា រដ្ឋាភិបាលអ៊ុយក្រែន នឹងចរចាជាមួយម្ចាស់បំណុលបរទេសរបស់ខ្លួន ដើម្បីពន្យារពេលការសងប័ណ្ណបំណុលប្រាក់អឺរ៉ូរបស់អ៊ុយ ក្រែនក្នុងរយៈពេល២៤ខែ។

ប្រទេសអ៊ុយក្រែន កំពុង ស្វែងរក ការ ឈាន ដល់ កិច្ច ព្រម ព្រៀង មួយ ជាមួយ នឹង អ្នក ផ្តល់ កម្ចី របស់ ខ្លួន លើ បញ្ហា នេះ ត្រឹម ថ្ងៃ ទី ១៥ខែ សីហា នេះ ។

ក្រឹត្យនេះបាននិយាយថា ប្រសិនបើម្ចាស់បំណុលបដិសេធ មិនព្រមពន្យារពេលការទូទាត់ដោយស្ម័គ្រចិត្ត អ៊ុយក្រែននឹងបន្តផ្តល់សេវាបំណុលរបស់ខ្លួន ស្របតាមលក្ខខណ្ឌដែលមានស្រាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅខែកក្កដា ឆ្នាំ២០២៤ខាងមុខ អ៊ុយក្រែនត្រូវសងប្រាក់ចំនួន៣ពាន់លានដុល្លារ នៃប័ណ្ណបំណុលប្រាក់អឺរ៉ូក្នុងការទូទាត់ចំនួនបី។

យោងតាមក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយ ក្រែនបានឱ្យដឹងថា បំណុលរដ្ឋ និងរដ្ឋរបស់ប្រទេសនេះ បានកើនឡើងចំនួន៣,៨២ពាន់លានដុល្លារ ក្នុងខែឧសភាដល់១០១,៤៤ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here