លោកស៊ុន ចាន់ថុលៈការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំណាយតិចជាងជិះលើផ្លូវជាតិនានា

ដោយៈ សុផារី

ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ ដោយប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងមានការចំណាយតិចជាងជិះលើផ្លូវជាតិធម្មតា ទោះបីត្រូវបង់ប្រាក់បន្ថែមក្តី។


ក្នុងឱកាសពិនិត្យសកម្មភាព និងវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ -ក្រុងព្រះសីហនុ នៅក្នុងឆ្នាំទី១ ដែលជាឆ្នាំដំបូង មានតម្លៃតិចជាង៨សេន និងទៅតាមប្រភេទឡាន ដែលមាន៥ប្រភេទ ក្នុងនោះប្រភេទឡានទេសចរណ៍ (ឡានតូច) យក១២ដុល្លារក្នុងមួយលើក និងចំពោះឡានធំ (ឡានដឹកទំនិញធុនធំ) យក៦០ដុល្លារ។

លោករដ្ឋមន្ត្រីបានបន្ថែមថា បើប្រៀបធៀបផ្លូវជាតិ និងផ្លូវល្បឿនលឿន ដែលបង់១២ដុល្លារនេះ គឺមានការចំណាយតិចជាងការជិះ នៅតាមផ្លូវជាតិ ដោយសារការប្រើផ្លូវជាតិ ប្រើសាំងច្រើនជាង ដោយសារការកកស្ទះ ហើយសម្រាប់ការខូចខាតក៏មានច្រើន ក្នុងនោះបញ្ហាសុវត្ថិភាព ក៏មិនសូវមានសុវត្ថិភាពដូចផ្លូវល្បឿនលឿនផងដែរ ដែលជារួមទោះជាការបង់តម្លៃនៅក្នុងផ្លូវល្បឿនលឿន ក៏មានការចំនេញជាផ្លូវជាតិផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា “បើប្រៀបធៀបផ្លូវជាតិ និងផ្លូវល្បឿនលឿន ដែលបង់១២ដុល្លារនេះ ការប្រើប្រាស់សាំង នៅលើផ្លូវជាតិប្រើច្រើនជាង ដោយសារបើកផងឈប់ផងៗ ឡានឆាប់ខូច ម៉ាស៊ីនឆាប់ខូច ហ្រ្វាំងក៏មិនសូវស៊ី ហើយក៏មានបញ្ហាសុវត្ថិភាពដែរ កកស្ទះ ខាតពេលវេលា”។

លោកបន្តថា ជារួម ទោះបីជាចំណាយលើផ្លូវល្បឿនលឿន ក៏យើងចំណេញជាងប្រើ នៅលើផ្លូវល្បឿនលឿនដែរ ប៉ុន្តែយើងមិនបង្ខំទេ​ វាជាការសម្រេចចិត្តរបស់អ្នកប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here