ប្រទេសចិនគ្របដណ្តប់ចំនួនច្រើនជាងមួយភាគបីនៃតម្លៃនៃការនាំចូលរបស់កម្ពុជានៅក្នុងឆមាសទីមួយ

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមសេដ្ឋវិទូ និងពាណិជ្ជករបានឱ្យដឹងថា ប្រទេសចិនគ្របដណ្តប់ទំហំពាណិជ្ជកម្មច្រើនជាងមួយភាគបី នៃតម្លៃនៃការនាំចូលរបស់កម្ពុជា នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលបានជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងបានគាំទ្រលក្ខខណ្ឌសម្រាប់និរន្តរភាពការងារ។

ប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសចិន ក្នុងទំហំទឹកប្រាក់ ៥,៣៧៤លានដុល្លារអាមេរិក ក្នុងអំឡុងខែមករាដល់ខែមិថុនា កើនឡើង ២៤,១៧៥ភាគរយធៀបនឹងឆ្នាំមុន ដែលមានទំហំទឹកប្រាក់៤,៣២៧ លានដុល្លារអាមេរិក រឺស្មើ៣៣,៨៨ភាគរយនៃការនាំចេញសរុប។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE)។

ប្រទេសវៀតណាមជាប្រទេស ដែលលក់ទំនិញច្រើនជាងគេទីពីរដល់កម្ពុជាបន្ទាប់មកគឺសិង្ហបុរី និងប្រទេសថៃ ។
ប្រទេសកម្ពុជាក៏បាននាំចូលពីប្រទេសស្វីស ជប៉ុន ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង អាមេរិក និងឥណ្ឌាផងដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here