លោកឧកញ៉ាលឹម ហេងៈ រាល់មុខទំនិញដែលនាំចូលពីក្រៅប្រទេសមិនគួរចុះបញ្ជីរជាម៉ាកពាណិជ្ជកម្មផ្តាច់មុខឡើយ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងនូវទិដ្ឋ​ភាពផ្លួវច្បាប់មួយចំនួន ទាក់ទងនឹងច្បាប់ការពារអ្នកប្រើប្រាស់ និងច្បាប់មួយចំនួនទៀត។

លោកឧកញ៉ាបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី១២ កក្កដាថា រាល់មុខទំនិញ និងឧបករណ៍ជួញដូរបាន ដែលនាំចូលពីក្រៅប្រទេស មិនគួរត្រូវបានចុះបញ្ជីជាកម្មសិទ្ធិបញ្ញា ឬម៉ាក់ពាណិជ្ជកម្មផ្តាច់មុខឡើយ ព្រោះវាផ្ទុយពីច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ប្រកួតប្រជែងដោយស្មើភាព និងគោលនយោបាយទីផ្សារសេរីនៅកម្ពុជា ហើយក៏អាចប៉ះពាល់ដល់ការធ្វើទំនើបកម្មសេដ្ឋកិច្ចជាតិផងដែរ។

លោកបន្តថា “តែការផលិត ឬតំឡើងក្នុងស្រុក ត្រូវបានការពារដោយច្បាប់ និងលើកទឹកចិត្តតាមរយៈច្បាប់វិនិយោគថ្មី”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here