ចិននិងឡាវប្តេជ្ញាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក

ដោយ: លាងហួរ

ប្រទេសចិន: ​ប្រទេសចិន និងឡាវបានសម្តែងនូវឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញ ទៅមកឱ្យកាន់តែស៊ីជម្រៅ និងជំរុញយ៉ាងសកម្ម ក្នុងការកសាងសហគមន៍ចិន-ឡាវជាមួយនឹងអនាគតរួមគ្នា។

ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រីឡាវ និងជារដ្ឋមន្ត្រីការបរទេសឡាវ លោកSaleumxay Kommasith នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសកិច្ចសហប្រតិបត្តិការមេគង្គ -ឡានឆាងលើកទី៧ នៅប្រទេសមីយ៉ាន់ម៉ា ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យីបានមានប្រសាសន៍ថា ការកសាងសហគមន៍ចិន-ឡាវ ជាមួយនឹងអនាគតរួមគ្នាមានបាន និងកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយពាណិជ្ជកម្មទ្វេភាគីមានការកើនឡើង ហើយផ្លូវដែកចិន-ឡាវក៏ដំណើរការប្រកបដោយប្រសិទ្ធភាព។

លោកវ៉ាង យីបានមានប្រសាសន៍ថា “ប្រទេសចិន និងឡាវគួរតែពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញទៅមករួមគ្នា ដើម្បីប្រឈមមុខនឹងបញ្ហា និងការពារសមធម៌ និងយុត្តិធម៌អន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍបន្ថែមទៀតនៃការកសាងសហគមន៍ចិន-ឡាវជាមួយនឹងអនាគតរួមគ្នា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ ដោយឡែកលោកSaleumxayបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ទំនាក់ទំនងឡាវ-ចិនមានសន្ទុះយ៉ាងខ្លាំង ដោយការសាងសង់ផ្លូវដែកឡាវ -ចិនបានបញ្ចប់ទាន់ពេលវេលា ហើយការដំណើរការប្រកប​ដោយជោគជ័យ ដែលបានបង្ហាញឱ្យឃើញយ៉ាងពេញលេញ នូវតម្លៃនិងសមិទ្ធិផលដ៏អស្ចារ្យ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវដើម្បីប្រែក្លាយពីប្រទេសគ្មានដីគោក ទៅជាប្រទេសជាប់ដី និងនាំមកនូវផលប្រយោជន៍ពិតប្រាកដដល់ប្រជាជនឡាវ។

ប្រទេសឡាវមានការរំពឹងទុកខ្ពស់ ចំពោះអនាគតសហគមន៍ឡាវ-ចិន ជាមួយនឹងអនាគតរួមគ្នា ហើយសង្ឃឹមថានឹងធ្វើឱ្យយុទ្ធសាស្ត្រនៃផែនការអភិវឌ្ឍន៍ ជាមួយភាគីចិន និងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here