រដ្ឋាភិបាលឡាវជំរុញឱ្យមានការដឹកជញ្ជូនតាមបណ្តោយផ្លូវដែកចិន-ឡាវ

ដោយ: លាងហួរ

ប្រទេសឡាវ: អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលីត បានអំពាវនាវឱ្យអាជ្ញាធររដ្ឋធ្វើការជាមួយ សួនភស្តុភារវៀងច័ន្ទ (VLP) ដែលបង្កើតឡើងនៅចុងផ្លូវដែកចិន-ឡាវ ដើម្បីប្រែក្លាយប្រទេសនេះ ក្លាយជាតំបន់ម   ជ្ឈមណ្ឌ​លដឹកជញ្ជូនក្នុងតំបន់។

រដ្ឋាភិបាលឡាវបានធ្វើការណែនាំ កាលពីថ្ងៃពុធក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ឧទ្យានដឹកជញ្ជូនរួមបញ្ចូលគ្នា ដំបូងគេបង្អស់របស់ប្រទេសឡាវនៅជាយក្រុងវៀងចន្ទន៍។

លោកថងលូន បានអំពាវនាវឱ្យក្រសួងពាក់ព័ន្ធ ធ្វើការជាមួយឧទ្យាននេះ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការរបស់ខ្លួន និងបង្កើតច្បាប់ចាំបាច់ស្តីពី  ភស្តុភារ ដើម្បីគ្រប់គ្រងឧស្សាហកម្មឱ្យកាន់តែប្រសើរឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីការបើកផ្លូវដែកចិន-ឡាវ កំពង់ផែ VLP និងកំពង់ផែស្ងួតរបស់ប្រទេសនេះ បានផ្តល់សេវាកម្មប្រកបដោយប្រសិទ្ធភាព សម្រាប់ការដឹកជញ្ជូនផលិតផល ទៅកាន់ទីផ្សារក្នុងតំបន់ និងលើសពីនេះបើយោងតាមការចុះផ្សាយប្រចាំថ្ងៃ ក្នុងស្រុករបស់ទីក្រុងវៀងចន្ទន៍។

ចាប់តាំងពីការសម្ពោធ ឧទ្យាននេះបានកត់ត្រាការកើនឡើង នៃការដឹកជញ្ជូនទំនិញរវាងប្រទេសថៃ និងចិន ដោយសារការសម្របសម្រួលដែលផ្តល់ដោយផ្លូវដែកឡាវ-ថៃ និងចិន-ឡាវ ដែលទាំងពីរតភ្ជាប់ទៅកាន់ឧទ្យាននេះ។

ផ្អែកលើការប៉ាន់ប្រមាណនេះ ឧទ្យាននេះត្រូវបានព្យាករថា នឹងបង្កើតចំណូលផ្ទាល់ ប្រហែល៤០០លានដុល្លារអាមេរិកទៅក្នុងថវិការដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here