ការទូទាត់តាមប្រព័ន្ឋអេឡិកត្រូនិកមានទំហំទឹកប្រាក់ជាង៤១៥ពាន់លានរៀល

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ការទូទាត់សាច់ប្រាក់តាមប្រព័ន្ឋអេឡិកត្រូនិក បានកើនឡើងជាប្រចាំ ដែលធ្វើឲ្យសេវាកម្មទូទាត់សាច់ប្រាក់កាន់តែងាយស្រួល និងឆាប់រហ័សជាងមុន។

យោងតាម​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០២១​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ ​ការទូទាត់​រាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​បាន​កើនឡើង ៣៤,៥ ​ភាគរយ ដែលមាន​ទឹកប្រាក់ ៤១៥,៥​ ពាន់​ពាន់​លាន​រៀល នៅក្នុង​ឆ្នាំ​២០២១ ខណៈ​ចំនួន​គណនី E-Wallet បាន​កើន​ឡើងដល់១៣,៦​ លាន​គណនី ដែល​ស្មើនឹង​ជាង៨០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប បើ​ធៀប​នឹង​ឆ្នាំ​២០២១។

​លោកស្រី ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស​ធ​នាគារ​ជាតិ​នៃ​កម្ពុជា បាន​ថ្លែង​កាលពីពេល​ថ្មីៗ​នេះ​ថា ចំណុច​ដែល​គួរឱ្យកត់សម្គាល់​ចុងក្រោយ ដូច​ដែលមាន​រៀបរាប់​នៅក្នុង​ជំពូក​ថ្មី​ស្តីពីរចនាស ម្ព័ន្ធ​ហិរញ្ញវត្ថុ​(​របាយការណ៍​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ ​២០២១) គឺ​ប្រព័ន្ធ​ទូទាត់​ឌីជីថល មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ ព្រមទាំង​បាន​ជួយ​សម្រួល​ដល់​លំហូរ​ប្រតិបត្តិ​ការជួញដូរ​ទំនិញ និង​សេវាកម្ម ទោះបី​ក្នុងអំឡុងពេល​បិទ​ខ្ទប់​ដែល​បណ្តាលមកពី​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ ក៏ដោយ​។​

លោកស្រី​បាន​បញ្ជាក់ថា​ “​ចំនួន​ទឹកប្រាក់​សរុប​នៃ​ការទូទាត់​រាយ​ តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​ប្រាក់រៀល និង​ដុល្លារ​អាមេរិក​បាន​កើនឡើង៣៤,៥​ ភាគរយ ស្មើនឹង៣,៨ ដង​នៃ​ផ​.​ស​.​ស​. ខណៈដែល​ចំនួន​គណនី​កាបូប​អេឡិចត្រូនិក (E-Wallet) បាន​កើន​ឡើងដល់ ១៣,៦​ លាន​គណនី ដែល​ស្មើនឹង​ជាង ៨០ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប”៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here