ជប៉ុនផ្តល់ជំនួយ២០០លានដុល្លារដោះស្រាយវិបត្តិស្បៀងអាហារដល់ប្រទេសអ៊ុយក្រែន

ដោយ៖ លាងហួរ

ប្រទេសជប៉ុន៖ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រកាស កាលពីថ្ងៃច័ន្ទ ក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសG7ថា ប្រទេសជប៉ុននឹងផ្តល់វិភាគទានចំនួន២០០លានដុល្លារ សម្រាប់វិបត្តិស្បៀងអាហារពិភពលោក ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន។

លោកក៏បានបង្ហាញពីគោលបំណងរបស់រដ្ឋាភិបាល ក្នុងការផ្តល់វិភាគទានថ្មីចំនួន១០០លានដុល្លារជាជំនួយមនុស្សធម៌ដល់អ៊ុយក្រែន។

លោកនាយករដ្ឋមន្ត្រីបានធ្វើសេចក្តីប្រកាស នៅក្នុងកិច្ចប្រជុំកំពូល សម្រាប់ការពិភាក្សាអំពីស្ថានភាពអ៊ុយក្រែន។  វិភាគទានទាក់ទងនឹងវិបត្តិស្បៀងអាហារនឹងត្រូវបានប្រើ ដើម្បីផ្តល់ជំនួយស្បៀងអាហារដល់ប្រទេសមជ្ឈិមបូព៌ា និងអាហ្វ្រិក ដែលកំពុងប្រឈមមុខនឹងវិបត្តិស្បៀងអាហារ ដោយសារតែការបិទច្រកសមុទ្រខ្មៅរបស់រុស្ស៊ី ក៏ដូចជាពង្រឹងសមត្ថភាពស្តុកគ្រាប់ធញ្ញជាតិ នៅអ៊ុយក្រែន ជាមួយនឹងវិធានការដូចជា ការពង្រីកកន្លែងស្តុកទុកជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Kishida បានមានប្រសាសន៍ថា ជំនួយសរុបរបស់ជប៉ុនផ្តល់ឱ្យអ៊ុយក្រែននឹងមានប្រហែល១,១ពាន់លានដុល្លារ រួមទាំងជំនួយដែលបានប្រកាសថ្មី។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន ដែលបានចូលរួមក្នុងកិច្ចប្រជុំតាមអ៊ីនធឺណិតក៏បានថ្លែងអំណរគុណដល់ជំនួយរបស់ជប៉ុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here