ធនាគារកណ្តាលថៃថាការរឹតបន្តឹងគោលយោបាយរបស់ខ្លួននឹងមិនប៉ះពាល់ដល់សេដ្ឋកិច្ចនោះទេ

ដោយ៖ លាងហួរ

ប្រទេសថៃ៖ មន្ត្រីធនាគារកណ្តាលបាននិយាយនៅថ្ងៃចន្ទនេះថា ការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ប្រទេសថៃ នឹងមិនរំខានដល់ការស្ទុះងើបឡើងវិញទេនៃសេដ្ឋកិច្ចរបស់ប្រទេសថៃនោះទេ។

មន្ត្រីធនាគារកណ្តាលថៃ(BOT)បានប្រាប់ ក្នុងកិច្ចប្រជុំរបស់អ្នកវិភាគថា សេដ្ឋកិច្ចរបស់ប្រទេសថៃនឹងបន្តកើនឡើង នៅឆ្នាំ២០២២នេះ និងឆ្នាំក្រោយ ហើយអាចដំណើរការល្អប្រសើរជាងការរំពឹងទុក បើទោះបីជាមានហានិភ័យខ្ពស់ ជំរុញដោយអតិផរណា ដែលនឹងហក់ឡើងខ្ពស់ជាងការរំពឹងទុកក៏ដោយ។

លោក Piti Disyatat បានប្រាប់ក្នុងអង្គប្រជុំ ពីការឡើងកំដៅខ្លាំង និងបង្កឱ្យមានអតិផរណា ដែលជំរុញដោយតម្រូវការ ដោយសារមានការផ្លាស់ប្តូរគោលនយោបាយ ដែលមានប្រសិទ្ធភាព នាពេលបច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ភារកិច្ចរបស់ BOT គឺជួយឱ្យសេដ្ឋកិច្ចដំណើរការទៅមុខ ដោយរលូន។ វាជាបញ្ហាប្រឈម សម្រាប់គោលនយោបាយរូបិយវត្ថុ ដែលត្រូវបង្កើនល្បឿនឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីឱ្យសេដ្ឋកិច្ចងើបឡើងវិញ ដោយសំដៅទៅលើអត្រាការប្រាក់ទាបបំផុត នាពេលបច្ចុប្បន្ន គឺ០,៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here