ក្រុមហ៊ុនក្នុងស្រុកមួយទទួលបានសិទ្ធិផ្តល់ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្សែ​កាប​អុបទិក​សម្រាប់អ៊ីអនម៉ល៣

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុនក្នុងស្រុក MICROMAX Co., Ltd បានទទួលសិទ្ធិ​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្សែ​កាប​អុបទិក​សម្រាប់អ៊ីអនម៉ល៣ ដែល​ជា​គម្រោង​វិនិយោគ​មាន​ទឹក​ប្រាក់​ជិត៣០០លាន​​ដុល្លារ នៅភាគខាងត្បូងក្រុងភ្នំពេញ។

កិច្ច​ព្រមព្រៀង​នេះ​​​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​២០ ខែ​មិថុនា ដោយ​មាន​ការ​​ចុះ​ហត្ថលេខា​រវាង​លោក Tsuboya Masayuki នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន Aeon Mall ​(Cambodia) Co., Ltd និង​លោកស្រី លឹម នាងនាថ អគ្គនាយិកា​ក្រុមហ៊ុន MICROMAX Co., Ltd។

ក្រុមហ៊ុន MICROMAX បានឱ្យដឹងតាមរយៈបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ក្រុមហ៊ុនមានមោទនភាពយ៉ាងខ្លាំងដែលបានចាប់ដៃគូជាមួយ ក្រុមហ៊ុនអ៊ីអនម៉ល (ខេមបូឌា) ខូ អិលធីឌី ដែលជាសហគ្រាសស្នូលរបស់ AEON GROUP ដែលមានឯកទេសក្នុងការអភិវឌ្ឍន៍ និងដំណើរការផ្សារទំនើប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនឱ្យដឹងទៀតថា “ឥឡូវនេះ ក្រុមហ៊ុន អ៊ីអនម៉ល (ខេមបូឌា) ខូ អិលធីឌី មានសាខាចំនួនពីរ ដែលត្រូវបានបង្កើតឡើងជាមួយនឹងសាខាថ្មីមួយទៀត ដែលនឹងបើកដំណើរការ នាពេលឆាប់ៗខាងមុខនេះនៅកម្ពុជា”។
កិច្ចសហការលើគម្រោងទីបីនៃផ្សារទំនើបអ៊ីអនម៉លនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានសម្រេចសមិទ្ធិផលរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៅសាខាទាំងពីររបស់ក្រុមហ៊ុនអ៊ីអនម៉លកន្លងមក។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគផ្សារទំនើបអ៊ីអនទី៣ មានទុនវិនិយោគប្រមាណ២៩០លានដុល្លារអាមេរិកនោះ ដែលនឹងលេចរូបរាងតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ដែលមានផ្ទៃក្រឡា១៧ម៉ឺនម៉ែត្រការ៉េ និងសាងសង់ដោយក្រុមហ៊ុន Hyundai Engineering៕

LEAVE A REPLY

Please enter your comment!
Please enter your name here