ប្រទេសចិនជំរុញការផលិតធ្យូងថ្មជាង ១០ភាគរយបន្ថែម ដើម្បីផ្គត់ផ្គង់ថាមពលនិងរក្សាស្ថិរភាពតម្លៃ

ដោយ៖ លាងហួរ

ប្រទេសចិន៖ ទិន្នន័យផ្លូវការមួយបានបង្ហាញឱ្យដឹងថា ទិន្នផលធ្យូងថ្មរបស់ប្រទេសចិនបានបន្តកើនឡើងជាលំដាប់នៅក្នុងខែឧសភា ខណៈពេលដែលវិធានការគោលនយោបាយ ដើម្បីធានាការផ្គត់ផ្គង់ថាមពល និងស្ថិរភាពតម្លៃបានចូលជាធរមាន។

យោងតាមការិយាល័យស្ថិតិជាតិបានឱ្យដឹងថា ទិន្នផលធ្យូងថ្មបានកើនឡើង១០,៣ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកើនឡើងដល់៣៧០លានតោន កាលពីខែមុន។

ការិយាល័យនេះបានបន្តថា អត្រាកំណើនគឺ០,៤ពិន្ទុភាគរយទាបជាងកាលពីខែមេសា។

ការនាំចូលធ្យូងថ្មបានធ្លាក់ចុះកាលពីខែមុន។ ប្រទេសចិនបាននាំចូលធ្យូងថ្មចំនួន២០,៥៥លានតោនក្នុងខែឧសភា ធ្លាក់ចុះ២,៣ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទិន្នន័យបានបង្ហាញថា នៅក្នុងខែមករាដល់ខែឧសភា ទិន្នផលធ្យូងថ្មឆៅរបស់ប្រទេសចិន បានកើនឡើង១០,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលកើនឡើងដល់១,៨១ពាន់លានតោន ខណៈពេលដែលការនាំចូលបានធ្លាក់ចុះ១៣,៦ភាគរយ មកនៅប្រហែល៩៦លានតោន៕

LEAVE A REPLY

Please enter your comment!
Please enter your name here