សហភាពអឺរ៉ុបចុះកិច្ចព្រមព្រៀងឧស្ម័នជាមួយអ៊ីស្រាអែលនិងអេហ្ស៊ីប ដើម្បីកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី

ដោយសុខុម

អន្តរជាតិ: សហភាពអឺរ៉ុប អ៊ីស្រាអែល និងអេហ្ស៊ីប បានចុះកិច្ចព្រមព្រៀងនាំចេញឧស្ម័នធម្មជាតិត្រីភាគី ខណៈប្លុកអឺរ៉ុប កំពុងស្វះស្វែងរកប្រភពផ្គត់ផ្គត់ថាមពលជំនួសដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែមិថុនា។

ក្រសួងថាមពលអ៊ីស្រាអែល បានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងក្នុងសន្និសីទថាមពលថ្នាក់តំបន់នៅក្នុងរដ្ឋធានីគែរ (Cairo) ប្រទេសអេហ្ស៊ីប នេះនឹងអនុញ្ញាតដល់ការនាំចេញឧស្ម័ន “យ៉ាងច្រើន” ទៅកាន់អឺរ៉ុប ជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

លោកស្រី Ursula von der Leyen ដែលជាប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីថាមពលអេហ្ស៊ីប និងរដ្ឋមន្ត្រីថាមពលអ៊ីស្រាអែល អំពីការចុះកិច្ចព្រមព្រៀងនេះថា “វាជាពេលវេលាដ៏វិសេសវិសាលមួយ”។ “ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ”។

លោកស្រី Ursula von der Leyen បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គម Twitter ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកដល់សន្តិសុខថាមពលរបស់អឺរ៉ុប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីឆ្នាំ២០២១ ប្រមាណ៤០%នៃការនាំចូលឧស្ម័នសរុបរបស់ខ្លួនគឺនាំចូលពីប្រទេសរុស្ស៊ី។ ប្រទេសនានាបាននិងកំពុងជួបការលំបាកខ្លាំងនៅក្នុងការកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើរុស្ស៊ី ដើម្បីចូលរួមជាមួយលោកខាងលិច និងបណ្ដាប្រទេសសម្ព័ន្ធមិត្តក្នុងវិធានការដឹកទណ្ឌកម្មលើរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះដែលបានបន្តរហូតមកទល់ពេលនេះ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here