អន្តរក្រសួងបើកកិច្ចប្រជុំរៀបចំពិភាក្សាលើអនុក្រិតប្រព័ន្ឋផ្លាស់ប្តូរទិន្នន័យអេឡិកត្រូនិកកំពង់ផែ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ដឹកនាំដោយលោករស់ វណ្ណាបានបន្តដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី អនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)។


ប្រជុំអន្តរក្រសួងស្តីពីអនុក្រឹត្យស្តីពី ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI)នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពីលោកម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែ តំណាងអគ្គនាយកដ្ឋានរដ្ឋបាល និងហរិញ្ញវត្ថុ ប្រធាននាយកដ្ឋាននាវាជំនួញសមុទ្រក្រសួង និងមន្ត្រីពាក់ព័ន្ធ តំណាងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល តំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំណាងកំពង់ផែស្វយ័តភ្នំពេញ។

ជាលទ្ធផល អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើជំពូកទី១ បទប្បញ្ញត្តិទូទៅ ជំពូកទី២ ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) និងជំពូកទី៣ ក្រសួងស្ថាប័នទទួលខុសត្រូវ គ្រប់គ្រង និងអនុវត្តប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI) រួមមាន១៤មាត្រា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here