ធនាគារកូរ៉េផ្តល់ហិរញ្ញប្បទានដល់គំរោងអភិវឌ្ឍន៍ប្រព័ន្ឋចម្រោះ ទឹកកខ្វក់ក្រុងតាខ្មៅ

 ដោយៈគង់ ម៉ាលីនណា

       ខេត្តកណ្តាលៈ  ធនាគារនីហរ័ណ អហរ័ណកូរ៉េ បាននិងកំពុងត្រៀមផ្តល់ហិរញ្ញប្បទាន ដល់គំរោងអភិវឌ្ឍន៍ប្រព័ន្ឋចម្រោះទឹកកខ្វក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានពិភក្សាការងា​រនេះជាមួយភាគីកូរ៉េ។

លោកកឹម បូរី អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោង អភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានរចូលរួមពីថ្នាក់ដឹកនាំ  និងសមាជិកក្រុមការងារបច្ចេ​កទេស នៃអង្គភាពគ្រប់គ្រងគម្រោង(PMU) ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគម្រោង និងភាគីពាក់ព័ន្ធ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភា​ក្សាលើការងារបច្ចេកទេស ការដោះស្រាយបញ្ហាប្រឈមនា នាក្នុងគម្រោង ដែលកំពុងជួបប្រទះ ទាក់ទងនឹងការតភ្ជាប់ប្រព័ន្ធបណ្តាញលូ ការសាងសង់ស្ថានីយបូមទឹក ការសាងសង់អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ និងបណ្តាញលូរំដោះទឹកនៅតំបន់ ដែលមានទឹកជំនន់ ដើម្បីពន្លឿនការអនុវត្តការងារឱ្យបានទាន់ពេលវេលាសមស្រប៕

LEAVE A REPLY

Please enter your comment!
Please enter your name here