ការនាំចេញរបស់ប្រទេសថៃទៅកាន់អាស៊ានសម្រេចបាន កំណើនល្អប្រសើរ

ដោយ:លាងហួរ

ប្រទេសថៃ: នាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា តម្លៃនៃការនាំចេញរបស់ប្រទេសថៃ ទៅកាន់បណ្តា​ប្រទេសក្នុងតំបន់អាស៊ាន បានកើនឡើង១៧ភាគរយក្នុងរយៈពេល៤ខែដំបូង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។

ការនាំចេញរបស់ប្រទេសថៃទៅកាន់អាស៊ាន រវាងខែមករាដល់ខែមេសាមានតម្លៃ២៤ពាន់លានដុល្លារអាមេរិក។ អាស៊ានគឺជាទីផ្សារធំបំផុតរបស់ប្រទេសថៃ។

នាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃបានបង្ហាញថា ក្នុងរយៈពេលបួនខែដំបូង កំណើនការនាំចេញរបស់ប្រទេសថៃ បានកើនឡើង៦០ភាគរយទៅកាន់ប្រទេសសិង្ហបុរី៣៤ភាគរយ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី,២៤ភាគរយទៅកាន់ប្រទេសមីយ៉ាន់ម៉ា មានចំនួន១១ភាគរយ ទៅកាន់ប្រទេសម៉ាឡេស៊ីចំនួន៨ភាគរយ ទៅកាន់ប្រទេសឡាវចំនួន និង៧ភាគរយមកកម្ពុជា ហើយ០,៤ភាគរយទៅវៀតណាម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផលិតផលឧស្សាហកម្ម ដែលបង្កើតបាន៧២ភាគរយ នៃការនាំចេញរបស់ថៃ ទៅកាន់អាស៊ានក៏បានកើនឡើងផងដែរ ដែលរួមមានទាំងយានយន្ត និងគ្រឿងបន្លាស់រថយន្ត (កើនឡើង១,៤ភាគរយ) គ្រាប់ប្លាស្ទិក និងសារធាតុគីមី (១៤ភាគរយ) សៀគ្វីអេឡិចត្រូនិច(២៧ភាគរយ) គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់(២១ភាគរយ) និងឧបករណ៍ និងគ្រឿងបន្លាស់(៨ភាគរយ)។

នាយកដ្ឋានពាណិជ្ជកម្មប្រទេសថៃបានបន្តថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសមាជិកអាស៊ាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងកំណើនការនាំចេញរបស់ប្រទេសថៃ។

ប្រទេសថៃរំពឹងថាការនាំចេញរបស់ខ្លួន ទៅកាន់អាស៊ាននឹងកើនឡើងបន្ថែមទៀត នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២ បន្ទាប់ពីរដ្ឋាភិបាលបានបន្ធូរការរឹតបន្តឹងការទប់ស្កាត់ជំងឺកូវីដ១៩ និងការហាមឃាត់ការនាំចេញអាហារសំខាន់ៗ ដូចជា សាច់មាន់ដោយប្រទេសអាស៊ានផ្សេងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here