សេចក្ដីព្រាងឯកសារសំខាន់ៗចំនួន៣កំពុងពិនិត្យពិភាក្សា និងអនុម័ត ដើម្បីការពារអ្នកប្រើប្រាស់

ដោយ៖ សុផារី

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប.” ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងឯកសារសំខាន់ៗចំនួន៣ ដើម្បីពង្រឹងនិងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ។

ក្នុងកិច្ចប្រជុំលើកទី៧ របស់គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ នៅថ្ងៃទី៩ ខែមិថុនា លោក ប៉ាន សូរស័ក្តិ បានថ្លែងថា ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត គណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប.” ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យពិភាក្សា និងអនុម័តលើសេចក្ដីព្រាងឯកសារសំខាន់ៗចំនួន៣។

សេចក្ដីព្រាងឯកសារសំខាន់ៗចំនួន៣នោះ រួមមាន ទី១) សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីការបង្កើតសមាគមអ្នកប្រើប្រាស់តាមវិស័យ ទី២) សេចក្ដីព្រាងកម្មវិធីជាតិស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ (Draft National Consumer Protection Programme) និងទី៣) សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពីគម្រោងលក់បែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (Guideline on Pyramid Scheme and Multi-Level Marketing)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានជំរុញឱ្យ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ធ្វើការស្វែងរក និងកំណត់បទល្មើសពាក់ព័ន្ធនិងការធ្វើទីផ្សារបែបពីរ៉ាមីដ និងការលក់បែបទីផ្សារពហុកម្រិត (MLM)។

លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទាំងស្រុងលើសេចក្តីព្រាងឯកសារទាំង៣ខាងលើ និងបានជំរុញឱ្យអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដែលជាសេនាធិការ ធ្វើការផ្សព្វផ្សាយឯកសារទាំង៣នេះ ជាសារធារណៈឱ្យបានទូលំទូលាយតាមរយៈបណ្ដាញសង្គម (Facebook Page) ទូរទស្សន៍ (TV) និងគេហទំព័ររបស់អគ្គនាយកដ្ឋាន (Website)៕

LEAVE A REPLY

Please enter your comment!
Please enter your name here