ប្រទេសកូរ៉េខាងត្បូងផ្តល់ជំនួយឥតសំណង១០លានដុល្លារអភិវឌ្ឍន៍ខេត្តចំនួន៣ នៅតំបន់ភាគពាយ័ព្យ

ដោយ៖ សុផារី

ភ្នំពេញ៖ សាធារណរដ្ឋកូរ៉េ តាមរយៈកយការ បានផ្តល់ជំនួយឥតសំណងចំនួន១០លានដុល្លារ ក្នុងការជួយអភិវឌ្ឍន៍ខេត្តចំនួន៣ នៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលធ្លាប់រងគ្រោះដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យក្លាយជាសហគមន៍មួយប្រកបដោយសន្តិភាព និងវិបុលភាព។

គម្រោងនេះនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៣ គឺបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលជាតំបន់ធ្លាប់មានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានបន្សល់ទុកក្រោយសង្គ្រាម ក្នុងមានគោលបំណងដើម្បីអភិវឌ្ឍតំបន់ភាគពាយ័ព្យ ប្រកបដោយនិរន្តរភាព និងសន្តិភាព តាមរយៈកម្មវិធីអភិវឌ្ឍន៍សហគមន៍ជនបទប្រកបដោយបរិយាប័ន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមជំនួយឥតសំណងចំនួន១០លានដុល្លារពីសាធារណរដ្ឋកូរ៉េតាមរយៈទីភ្នាក់ងារកយកា គម្រោងនេះនឹងត្រូវអនុវត្តសម្រាប់រយៈពេល៦០ខែ (២០២២-២០២៦)ជាមួយធាតុផ្សំសំខាន់ៗ រួមមាន ១) ការកែលម្អជីវភាពរស់នៅជនបទ ២)ការបង្កើនប្រាក់ចំណូលកសិកម្មប្រកបដោយនិរន្តរភាព និង ៣)ការពង្រឹងអភិបាលកិច្ចនៃការអភិវឌ្ឍជនបទ។

 

លោក នោ ហ្យន់ជូន (Rho Hyunjun) ប្រធានតំណាងទីភ្នាក់ងារ កយកា ប្រចាំកម្ពុជា មានប្រសាសន៍នៅថ្ងៃទី០៩ ខែមិថុនាថា គម្រោងនេះនឹងត្រូវអនុវត្តក្នុងខេត្តចំនួន៣ គឺបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដែលជាតំបន់ធ្លាប់មានគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់ទុកក្រោយសង្គ្រាម។

 

លោកសង្ឃឹមថា គម្រោងថ្មីនេះ តំបន់ដែលធ្លាប់មានសង្រ្គាមធ្ងន់ធ្ងរនឹងក្លាយទៅជាសហគមន៍មួយប្រកបដោយសន្តិភាពនិងវិបុលភាព។

លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមាមប្រសាសន៍ថា តំបន់ទាំងនោះនៅតែត្រូវការជំនួយ ខណៈពួកគេកំពុងខ្វះខាតនូវទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ជាពិសេសការគាំទ្រសកម្មភាពកសិកម្ម ដើម្បីប្រើប្រាស់ដីប្រកបដោយប្រសិទ្ធិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here