សេដ្ឋកិច្ចរបស់ប្រទេសចិនចាប់ផ្តើបស្ទុះឡើងវិញក្នុងត្រីមាសទី២ ឆ្នាំ២០២២នេះ

ដោយៈ លាងហួរ

ប្រទេសចិនៈ សេដ្ឋវិទូ និងក្រុមអ្នកវិភាគបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងងើបឡើងវិញ នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះ ហើយប្រទេសនេះ មានការគាំទ្រចំពោះគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងមានគោលនយោបាយរបស់ខ្លួនគ្រប់គ្រាន់ ដើម្បីស្តារអោយមានកំណើនសេដ្ឋកិច្ចឡើងវិញ។a

 

ប្រទេសចិនរំពឹងថា ​សេដ្ឋកិច្ចរបស់ខ្លួននឹងស្ទុះងើបឡើងវិញ បន្តិចម្តងៗនៅក្នុងប៉ុន្មានខែខាងមុខនេះ ដោយផ្អែកលើសូចនាករសេដ្ឋកិច្ចសំខាន់ៗមួយចំនួន ជាមួយនឹងគោលនយោបាយសារពើពន្ធដ៏រឹងមាំ និងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ដែលមានគោលដៅរួមទាំងការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូ ចនិងមធ្យម និងការកាត់បន្ថយសមាមាត្រតម្រូវការ បម្រុងនិងអត្រាគោលនយោ​បាយការប្រាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការព្យាករណ៍របស់ក្រុមអ្នកវិភាគ បានធ្វើឡើងចំពេលសេដ្ឋកិច្ចរបស់ប្រទេ​សចិន ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសាររលកថ្មីនៃការរីករាលដាលជំងឺកូវីដ១៩ក្នុងស្រុក និងការផ្លាស់ប្តូរបរិយាកាសក្នុងពិភពលោក។

របាយការណ៍ពីធនាគារពិភពលោកបានបង្ហាញថា ខ្លួនបានកាត់បន្ថយការព្យាករណ៍ ចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ធ្លាក់ចុះមកនៅត្រឹម៤.៣ភាគរយនៅឆ្នាំ២០២២នេះ។

របាយការណ៍ពីធនាគារពិភពលោកបានបន្ថែមថា សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងងើបឡើងវិញនៅឆមាសទីពីរនៃឆ្នាំ២០២២ ដែលត្រូវបានជំរុញដោយសារពើពន្ធដ៏ខ្លាំងក្លា ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងការបន្ធូរបន្ថយបន្ថែមទៀត នៃច្បាប់ក្នុងវិស័យលំនៅដ្ឋាន។ កំណើនផលិតផល ក្នុងស្រុកសរុបរបស់ប្រទេសចិនត្រូវបានគេរំពឹងថា នឹងកើនឡើងដល់៥.២ភាគរយនៅឆ្នាំ២០២៣ខាងមុខ។

លោក Martin Raiser នាយករបស់ធនាគារពិភពលោកប្រចាំប្រទេសចិនបានមានប្រសាសន៍ថា ក្នុងរយៈពេលដ៏ខ្លី ប្រទេសចិនប្រឈមមុខនឹងបញ្ហាប្រឈមពីរ គឺការកាត់បន្ថយនូវជំងឺឆ្លងរីករាលដាល ក្នុងប្រទេសនិងស្តារសេដ្ឋកិច្ចរបស់ខ្លួនអោយងើបឡើងវិញ។

របាយការណ៍នេះបានបង្ហាញថា កំណើនវិនិយោគរបស់ប្រទេសចិន ដែលត្រូវបានជំរុញ ដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានគេព្យាករ​ណ៍ថានឹងបង្កើនល្បឿនដ៏លឿន៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here