ឥណ្ឌូនេស៊ីគ្រោងអនុម័តថវិកាជិត៥ពាន់លានដុល្លារអាមេរិក គាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងឆ្នាំ២០២៣

ដោយ៖ លាងហួរ

ហ្សាកាតា៖ ក្រសួងសហគ្រាស របស់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃអង្គារនេះ បានស្នើការអនុម័តពីសភា ដើម្បីផ្តល់ទុនវិនិយោគតម្លៃ៤,៨៣ពាន់លានដុល្លារ ក្នុងការគាំទ្រដល់ក្រុមហ៊ុនកាន់កាប់ដោយរដ្ឋមួយចំនួន សម្រាប់ឆ្នាំ២០២៣។

យោងតាមឯកសារដែលក្រសួងសហគ្រាសប្រទេសឥណ្ឌូនេស៊ីបានដាក់ជូនសភា បានឱ្យដឹងថា ក្នុងនោះ ចំណែកទឹកប្រាក់ច្រើនបំផុត ចំនួនជាង២ពាន់លានដុល្លារ នឹងត្រូវផ្តល់ទៅឱ្យក្រុមហ៊ុនសំណង់ Hutama Karya ដើម្បីទ្រទ្រង់ដល់គម្រោងផ្លូវល្បឿនលឿន Tran Sumatra។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកសារដដែលបានបង្ហាញថា ក្រុមហ៊ុន Utility PLN នឹងទទួលបានថវិកាជិត៧រយលានដុល្លារ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ រួមទាំង រោងចក្រថាមពលជាច្រើនផងដែរ។

ក្រសួងមួយនេះក៏បានបញ្ចេញកញ្ចប់ថវិកា ចំនួនជិត៣០០លានដុល្លារអាមេរិក ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ខ្សែរថភ្លើងល្បឿនលឿន Kai ដែលគាំទ្រដោយប្រទេសចិន ដែលតភ្ជាប់រដ្ឋធានីហ្សាកាតា ជាមួយទីក្រុង Bandung របស់ប្រទេសចិន៕

អ្នកនាំពាក្យក្រសួងបាននិយាយថា ការស្នើសុំថវិកាក្នុងឆ្នាំ២០២៣ ត្រូវបានពង្រីកបន្ថែម ក្នុងករណីផែនការបោះទុននៅឆ្នាំ២០២២ទទួលបរាជ័យ ដោយសារឧបសគ្គខាងឯកសារផ្លូវការ​។

រដ្ឋាភិបាលក៏បង្កើនដើមទុនជាង២រយលានដុល្លារអាមេរិក សម្រាប់ក្រុមហ៊ុនផលិតអាវុធរបស់រដ្ឋ Defend ID ផងដែរ ដើម្បីផ្តល់ថវិការដល់ការសាងសង់ទីតាំងថ្មី និងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការផលិតរ៉ាដា យន្តហោះ កប៉ាល់ រថក្រោះ គ្រាប់រំសេវ និងសម្រាប់ទំនើបកម្មអាវុធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here