អាល្លឺម៉ង់ផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាជាង៦៥០លានដុល្លារអាមេរិក

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ អាល្លឺម៉ង់ចាត់ទុកជាដៃគូសំខាន់មួយ សម្រាប់កម្ពុជា ក្នុងការជ្រោមជ្រែងកម្ពុជាស្ដារ និងអភិវឌ្ឍន៍ប្រទេស។ រយៈពេលប្រមាណ៣០ឆ្នាំកន្លងមក ពោលចាប់តាំងពី១៩៩២ ដល់២០២១ អាល្លឺម៉ង់បានផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ចំនួន៦៥០លានដុល្លារអាមេរិក និងហិរញ្ញប្បទានផ្សេងរាប់លានដុល្លារអាមេរិក។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី២ ខែមិថុនា២០២២នេះ។

សេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា រយៈពេល៣០ឆ្នាំមកនេះ អាល្លឺម៉ង់បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបដល់កម្ពុជា ចំនួន៧២០លានដុល្លារអាមេរិក។ ក្នុងនោះ ឥណទានឥតសម្បទានសំណង ចំនួន៧០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ចំនួនប្រមាណ៦៥០លានដុល្លារអាមេរិក។

តាមរយៈហិរញ្ញប្បទាននេះ អាល្លឺម៉ង់នឹងមិនបញ្ឈប់ការផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាទៀតនោះទេ ពោលប្រទេសមួយនេះ នៅតែបន្តយកចិត្តទុកដាក់ និងបន្តផ្ដល់ដល់កម្ពុជា ទៅតាមតម្រូវការជាក់ស្ដែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបរវាងលោក Christian Berger ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពេលថ្មីៗនេះ អាល្លឺម៉ង់សន្យាបន្តផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ៣០លានអឺរ៉ូបន្ថែមទៀត សម្រាប់អភិវឌ្ឍន៍អគ្គិសនីនៅតាមជនបទ។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ការបន្តគាំទ្រផ្ដល់ឥណទានសម្បទានបន្ថែម សម្រាប់គម្រោងប្រសិទ្ធភាពថាមពល សម្រាប់ផ្គត់ផ្គង់អគ្គិសនីជនបទ II នេះ ជាការបំពេញបន្ថែមទៅដល់កិច្ចខិតខំប្រឹងប្រែង និងការផ្ដល់កិច្ចសហប្រតិបត្តិការល្អប្រសើរជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន និងគាំទ្រឱ្យបានទូលំទូលាយនូវប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់ថាមពល នៅតាមទីជនបទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here