សភាកូរ៉េខាងត្បូងអនុម័តកញ្ចប់ថវិកាបន្ថែម ៤៩,៥ពាន់លានដុល្លារ ដើម្បីជួយគាំទ្រដល់អាជីវកម្មនានា

ដោយៈ សុខុម

សេអ៊ូល: រដ្ឋសភាកូរ៉េខាងត្បូង បានអនុម័តកញ្ចប់ថវិកាបន្ថែមរហូតដល់ទៅ៦២ទ្រីលានវ៉ុន (៤៩,៥ពាន់លានដុល្លារ) កាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា ពោលគឺធ្វើតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនការបោះឆ្នោតថ្នាក់មូលដ្ឋាន​។
ការអនុម័តកញ្ចប់ថវិកាបន្ថែមនេះ មានគោលបំណងសំខាន់ជួយគាំទ្រដល់អាជីវកម្មនានា ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩។

ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង និយាយថា មួយភាគធំនៃកញ្ចប់ថវិកានេះ នឹងត្រូវប្រើប្រាស់សម្រាប់ការចែកប្រាក់ ដល់អាជីវកម្មខ្នាតតូច និងអ្នកដែលធ្វើការឱ្យខ្លួនឯង ដើម្បីសម្រាលការខាតបង់របស់ពួកគេ ដែលបណ្ដា​លមកពីវិបត្តិកូវីដ-១៩។

ការអនុម័តកញ្ចប់ថវិកាបន្ថែមនេះធ្វើឡើង ខណៈប្រទេសនេះត្រៀមរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាននៅថ្ងៃទី១ ខែមិថុនា ដែលប្រជាជនកូរ៉េខាងត្បូង នឹងត្រូវបោះឆ្នោតជ្រើសរើសអភិបាលក្រុង និងអភិបាលខេត្តរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងហិរញ្ញវត្ថុបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា ខ្លួននឹងមិនបោះផ្សាយមូលបត្របំណុលណាមួយ ដើម្បីប្រមូលលុតសម្រាប់កញ្ចប់ថវិកានេះឡើយ ប៉ុន្តែផ្ទុយទៅវិញ នឹងប្រើប្រាស់ប្រាក់ចំណូលពន្ធ ដែលបានពីផែនការចំណាយដែលមានស្រាប់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here