ដៃគូអភិវឌ្ឍន៍បារាំងជួយខេត្តសៀមរាបដើម្បីផលិតជីសរីរាង្គ

ដោយៈគង់ ម៉ាលីនណា

សៀមរាបៈ គម្រោងផលិតជីសរីរាង្គ ក្រោមកិច្ចសហការដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំង នៅខេត្តសៀមរាប ​ត្រូវបានបើកដ្ឋានសាងសង់ជាផ្លូវការហើយ។

លោក​ ប្រាក់​ សោភ័ណ​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ បានជួបសម្តែងការគួរសមជាមួយលោកស្រី​ Arianna ARDESI តំណាងសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំង(AIMF) និងក្រុមការងារ​បានចូលរួមពិធីសម្ពោធការដ្ឋាន សាងសង់អគារផលិតជីសរីរាង្គ​ ស្ថិតនៅភូមិកន្រ្តក​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ធ្វើជីកសិកម្មជីមមោគ​ ដោយបង្កើតខ្សែសង្វាក់ផលិតជីសរីរាង្គជី មមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យ កសិកម្ម។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ​ គម្រោងត្រូវបានចាប់ផ្តើមដំណើរការ ជាផ្លូវការដោយសមាគមអភិបាលក្រុង និយមនិយាយភាសាបារាំង(AIMF)សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស​ ហៅកាត់ថា​ SIAAP​ ទីភ្នាក់ងារធនធានទឹក តំបន់ណកម៉ង់ឌីហៅកាត់ថា​ ASEN បានរួមគ្នាអនុវត្តនូវគម្រោងនេះឡើង​ ក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន​១,៧០០,០០០អឺរ៉ូ​ ដោយរដ្ឋបាលខេត្តសៀមរាប ជាម្ចាស់គម្រោង។​

ចំពោះរចនាសម្ព័ន្ធគ្រប់គ្រង ស្ថានីយផលិតជីសរីរាង្គនេះ មានការសា​ងសង់ស្ថានីយកែច្នៃ ភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន45ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណ បាន1000គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ។

លោកអភិបាលរងខេត្ត​ បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់ សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជី សម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here