ប្រទេសជប៉ុនជំរុញធ្វើសេចក្តីព្រាងច្បាប់សម្រាប់សេដ្ឋកិច្ចបៃតង

ដោយៈលាងហួរ

ជប៉ុនៈ ប្រទេសជប៉ុន គ្រោងនឹងជម្រុញអោយមានសូចនាករសម្រាប់​សេដ្ឋកិច្ចបៃតង(GDP)ថ្មី ដែលនឹងឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់ប្រទេសនេះក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលជាសេចក្តីព្រាងនៃគោលនយោបាយសេដ្ឋកិច្ចប្រចាំឆ្នាំ។

រដ្ឋាភិបាលបានបង្ហាញអំពីការឈានទៅមុខ ជាមួយនឹងការចាប់ផ្តើមឡើងវិញ ដោយរក្សាឲ្យបាននូវសុវត្ថិភាព នៃរោងចក្រថាមពលនុយក្លេអ៊ែរ ដែលជាសេចក្តីព្រាងច្បាប់់ថ្មី នឹងមានភាពពេញលេញនិងធានាបាននិរន្តរភាព​សម្រាប់រយៈពេលវែង ។

ទីក្រុងតូក្យូបានសន្យាថា នឹងកាត់បន្ថយការបញ្ចេញកាបូនចំនួន៤៦ភាគរយនៅឆ្នាំ២០៣០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីព្រាងនេះ គ្រោងអោយមានការផលិតរថយន្តអគ្គិសនី និងការកសាងស្ថានីយ៍សាកថ្មបន្ថែមទៀត ក៏ដូចជា បង្កើតស្ថានីយ៍អ៊ីដ្រូសែនបន្ថែម ។ សេចក្តីព្រាងច្បាប់នេះបានបង្ហាញថា រដ្ឋាភិបាលបានខិតខំប្រឹងប្រែងសម្រេចអោយបាននូវគោលដៅ នៃការជម្រុញទីផ្សារ រថយន្តអគ្គិសនីនៅតាមទីផ្សារលក់រថយន្តថ្មីទាំងអស់នៅឆ្នាំ២០៣៥។

សេចក្តីគ្រោងគោលនយោបាយរបស់រដ្ឋាភិបាល ដែលរៀបចំជាលើកដំបូងដោយ លោកនាយករដ្ឋមន្ត្រី Fumio Kishida នឹងបម្រើជាមូលដ្ឋានសម្រាប់ការបង្កើតគោលនយោបាយសេដ្ឋកិច្ច នាពេលអនាគត ដែលសេចក្តីគ្រោងនេះត្រូវបានរំពឹងថា នឹងបញ្ចប់នៅពេលមានការអនុម័ត ពីគណៈរដ្ឋមន្ត្រីនៅដើមខែក្រោយនេះ។

លោកKishida នាយករដ្ឋមន្ត្រីជប៉ុន កាលពីសប្តាហ៍មុនបានដាក់ចេញនូវផែនការមួយ ដើម្បីចេញមូលបត្របំណុល “បដិវត្តន៍បៃតង” មានតម្លៃប្រមាណ២០ពាន់ពាន់លានយ៉េន (១៥៧ពាន់លានដុល្លារ) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគ ដើម្បីសម្រេចបាននូវអព្យាក្រឹតកាបូនរឺសូន្យកាបូន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here