អ្នកជំនាញៈហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសាកលកើនឡើងខ្លាំងបណ្តាល  មកពីសង្គ្រាមជាប់គាំងនៅអ៊ុយក្រែន

ដោយ : លាងហួរ

ពិភពលោក : GlobalData និយាយថា ការលុកលុយរបស់រុស្សីលើអ៊ុយក្រែន គឺជាការព្រួយបារម្ភជាសាកល ពីការកើតមានវិបត្តិសេដ្ឋកិច្ចសកល បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ និងជំងឺរាតត្បាតកូវីដ១៩។

អ្នកវិភាគបានកត់សំគាល់ថា ការរំខាននៃសង្វាក់ផ្គត់ផ្គង់ ការកើនឡើងកម្រិតតម្លៃ និងការជំរុញការចាក់ថ្នាំបង្ការមិនស្មើគ្នា គឺជាកត្តាហានិភ័យចម្បងនៅទូទាំងពិភពលោក ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍របស់ GlobalData បានអោយដឹងថា ការធ្វើបច្ចុប្បន្នភាពប្រចាំត្រីមាសទី១ឆ្នាំ២០២២ បានបង្ហាញថា ហានិភ័យសកលបានកើនឡើងពី៤២.៩ នៅក្នុងត្រីមាសទី4ឆ្នាំ២០២១ ដល់កម្រិត៤៣.៥នៅក្នុងត្រីមាសទី១ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកPuja Tiwari អ្នកវិភាគស្រាវជ្រាវសេដ្ឋកិច្ចនៅ GlobalData ផ្តល់យោបល់ថា “ការផ្ទុះឡើងនៃជម្លោះរុស្ស៊ី- អ៊ុយក្រែននៅចុងខែកុម្ភៈ ឆ្នាំ២០២២ បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុពិភពលោកធ្លាក់ចុះ ហើយបានធ្វើឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង”។ លោកបន្តថា “នៅក្នុងខែមីនា ឆ្នាំ២០២២អត្រាអតិផរណា បានកើនឡើងដល់កម្រិតខ្ពស់បំផុត នៅក្នុងប្រទេ​សមួយចំនួន រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងប្រេស៊ីល”។

រដ្ឋាភិបាលនៅជុំវិញពិភពលោក គ្រោងនឹងអនុម័តនូវការរឹតបន្តឹងទៅលើរូបិយវត្ថុជាបណ្តើរៗនោក្នុងឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here