អគ្គនាយកដ្ឋានគយៈកម្ពុជានាំចូលដែលក្នុងទំហំទឹកប្រាក់ជិត១២០លានដុល្លារក្នុងរយៈពេល៤ខែ

 ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ប្រទេសកម្ពុជាបាននាំចូលដែក និងដែកថែប មានតម្លៃសរុប១១៩.៧លានដុល្លារ​ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ។

ទំហំនៃការនាំចូលនេះបានកើនឡើង១៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

របាយការណ៍បានបន្តថា តម្លៃនាំការនាំចូលដែក និងដែកថែបនេះមានប្រមាណ១,១៩២ភាគរយ នៃតម្លៃនាំចូលសរុបរបស់កម្ពុជាក្នុងរយៈពេលបួនខែ១០ពាន់លានដុល្លារ។​ កាលពីខែមេសា ការនាំចូលដែក និងដែកថែបចូលកម្ពុជា មានតម្លៃប្រមាណ៣៥​.៦លានដុល្លារ កើនឡើង ៨៣.៦ភាគរយ ធៀបនឹងខែមេសាឆ្នាំមុន។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម នុងសំណង់បានឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០២១ កម្ពុជា មានគម្រោងសាងសង់ថ្មីសរុបចំនួន៤៣០៣គម្រោង ត្រូវបានអនុម័តទូទាំងប្រទេស ជាមួយនឹងទំហំទុន វិនិយោ​គទុនចុះបញ្ជីសរុបចំនួន៥.៣ពាន់លានដុល្លារ ធ្លាក់ចុះ៣១ភាគរយធៀបនឹងឆ្នាំ២០២០ និងផ្ទៃដីសរុប១៣លានម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here