ប្រទេសចិន ចាប់ផ្ដើមសាងសង់រោងចក្រចម្រាញ់ឧស្ម័ន Ethylene តម្លៃ ២០ពាន់លានដុល្លារ

ដោយៈសុខុម

ប្រទេសចិន: ប្រទេសចិន បានចាប់ផ្តើមហើយនូវដំណើរការ សាងសង់រោងចក្រមួយ ដែលមានសមត្ថភាពចម្រាញ់ឧស្ម័នអេទីឡែន (Ethylene) បាន១,៥លានតោនក្នុងមួយឆ្នាំ នៅខេត្តសានតុង (Shandong) ហើយវាជាផ្នែកមួយនៃគម្រោងតម្លៃ២០ពាន់លានដុល្លារ Yulong Petrochemical។

ក្រុមហ៊ុន China Huanqiu Engineering Company ដែលជាអ្នកម៉ៅការសាងសង់រោងចក្រខាងលើនេះ បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភាថា ការសាងសង់រោងចក្រនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរក្នុងរយៈពេលប្រមាណ២៦ខែ។

សានតុង ដែលខេត្តសេដ្ឋកិច្ចខេត្តធំបំផុតទី៣ របស់ប្រទេសចិន បានចាត់ទុកគម្រោង Yulong Petrochemical ថាជាគម្រោងស្នូលដ៏សំខាន់មួយ ដែលនឹងជួយជំរុញវិស័យចម្រាញ់ឧស្ម័នរបស់ខ្លួន ឱ្យស្របតាមការជំរុញដ៏ទូលំទូលាយរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការបិទរោងចក្រ ដែលគ្មានសមត្ថភាពគ្រប់គ្រាន់ ហើយសាងសង់ក្រុមហ៊ុនផលិតកម្មធំៗ ដែលមានការប្រកួតប្រជែងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះ ក៏រួមមានរោងចក្រចម្រាញ់ប្រេងមួយផងដែរ ជាមួយនឹងសមត្ថភាព ចម្រាញ់ប្រេង៤០០.០០០បារ៉ែល ក្នុងមួយថ្ងៃដែលដំណើរការសាងសង់បានចាប់ផ្ដើមកាលពីខែតុលា ឆ្នាំ២០២១។

កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Shandong Energy Group ដែលជាក្រុមហ៊ុនផលិតធ្យូងថ្មគ្រប់គ្រងដោយរដ្ឋ និងជាប្រតិបត្តិករអគ្គិសនីត្រូវបានរដ្ឋបាលខេត្តសានតុង ជ្រើសរើសឱ្យក្លាយជាភាគហ៊ុនិកធំបំផុតទី២ នៅក្នុងគម្រោងដែលដឹកនាំដោយក្រុមហ៊ុនចម្រាញ់អាលុយមីញ៉ូម Nanshan Group៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here