រដ្ឋាភិបាលធ្វើសម្បទានដីសេដ្ឋកិច្ចខេត្តកោះកុង ជាង៤ម៉ឺនហិកតា ដល់ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន៧ក្រុមហ៊ុន

ដោយ៖​ សុផារី

កោះកុង៖ រដ្ឋាភិបាលកម្ពុជា បានធ្វើសម្បទានដីសេដ្ឋកិច្ច ក្នុងខេត្តកោះកុង ដល់ក្រុមហ៊ុនអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចចំនួន៧ក្រុមហ៊ុន ដែលគ្របដណ្តប់ផ្ទៃដីសរុបចំនួន៤៤.១៧៧ហិកតា​។​

នេះបើយោងតាមរបាយការណ៍បូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច វិនិយោគលើការដាំដើមប្រេងខ្យល់ អំពៅ និងកៅស៊ូ។​

ក្នុងនោះ ផ្ទៃដីក្រុមហ៊ុន Greerich Group Co Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៧ កាលពីមុនមានដីទំហំ១០.០៧៧ហិកតា។ ក្រោយចេញអនុក្រឹត្យ​លេខ៤៦អនក្រ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល បានកាត់ដីរបស់ក្រុមហ៊ុននេះចំនួន៤.៩២៣ហិកតា ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធជូនប្រជាពលរដ្ឋ និងមួយចំណែករក្សាទុក ជាទ្រព្យសម្បត្តិឯកជនកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង ដែលធ្វើឱ្យផ្ទៃដីក្រុមហ៊ុននៅសល់ជាក់ស្តែងមានទំហំ៥.១៥៤ហិកតា​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខេត្តកោះកុង ជាខេត្តមួយក្នុងចំណោម ២៥រាជធានីខេត្ត ដែលមានសក្តានុពលដល់ការដាំដុះដំណាំកៅស៊ូ និងដំណាំផ្សេងៗទៀត។ ផ្ទៃដីដាំដុះកៅស៊ូទូទាំងខេត្តសរុបចំនួន១៤.៣៩៨ហិកតា ផ្ទៃដីអំពៅ១៩.៧០០ហិកតា ផ្ទៃដីអាកាស្យា៩.៦១០ហិកតា និងផ្ទៃដីប្រេងខ្យល់១.៤២៩ហិកតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here