ចំណូលក្រុមហ៊ុនកំពូលៗរបស់កូរ៉េ កើនឡើងជាង ៥៤៥ពាន់លានដុល្លារអាមេរិក មិនធ្លាប់មានក្នុងត្រីមាសទី១

ដោយ សុខុម

សេអ៊ូល: ការលក់សរុបរួមបញ្ចូលគ្នារបស់ក្រុមហ៊ុនធំៗក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ត្រីមាសទី១ ដើមឆ្នាំ២០២២ នេះបានកើនលើស៧០០ទ្រីលាន (៥៤៥ពាន់លានដុល្លារអាមេរិក) ជាលើកដំបូងមិនធ្លាប់មានគួរឱ្យភ្ញាក់ផ្អើល។

យោងតាម CEO Score ដែលជាក្រុមអ្នកតាមដានស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនសាជីវកម្មបានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ថា កំណើននៃការលក់នេះគឺនាំមុខដោយក្រុមហ៊ុនផលិតបន្ទះឈីប ក្រុមហ៊ុនផលិតគ្រឿងផលិតគ្រឿងអេឡិចត្រូនិក ក្រុមហ៊ុនផលិតគីមីឥន្ធនៈ និងក្រុមហ៊ុនផលិតរថយន្ត។

ក្រុមនេះនិយាយថា ការលក់សរុបបញ្ចូលគ្នារបស់ក្រុមហ៊ុនចំនួន៣៤៤ក្នុងចំណោមក្រុមហ៊ុនកំពូលៗទាំង៥០០នៅកូរ៉េខាងត្បូង បានឈានដល់ជាង៧៩៣ទ្រីលានវ៉ុន (៦២៥,៥ពាន់លានដុល្លារអាមេរិក) ក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ដោយកើនឡើង១៩,៨%បើធៀបនឹងឆ្នាំ២០២១។

ក្រុមដដែលនិយាយថា ក្រុមហ៊ុនសាជីវកម្មចំនួន៣៤៤ខាងលើនេះបានបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនរួចហើយសម្រាប់ត្រីមាសទី១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

CEO Score បានគូសបញ្ជាក់ថា ចំណូលប្រតិបត្តិការបស់ក្រុមហ៊ុនទាំងនោះបានឈានដល់៦២,៣ទ្រីលានវ៉ុន (៤៩,១១ពាន់លានដុល្លារអាមេរិក) ក្នុងត្រីមាសទី១ ដោយកើនឡើង៥,៤%ធៀបនឹងឆ្នាំមុន។

ទន្ទឹមនេះ ក្រុមហ៊ុន Samsung Electronics ទទួលបានចំណូលប្រតិបត្តិការច្រើនជាងគេបំផុតរហូតដល់ទៅ១៤,១ទ្រីលានវ៉ុន (១១,១១ពាន់លានដុល្លារអាមេរិក) ដោយកើនឡើងរហូតដល់ទៅ៥០,៥%បើធៀបនឹងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here