សង្គ្រាមធ្វើឱ្យអត្រាគ្មានការងារធ្វើប្រទេសរុស្ស៊ី អាចកើនឡើងដល់៩ភាគរយ នៅចុងឆ្នាំនេះ

ដោយ៖ សុផារី

រុស្ស៊ី៖ ក្រោយក្រុមហ៊ុនបរទេសជាច្រើនសម្រេចចាកចេញពីប្រទេសរុស្ស៊ី បុគ្គលិករុស្ស៊ីបានបាត់បង់ការងារធ្វើ ហើយបណ្តាលឱ្យអត្រាគ្មានការងារធ្វើរបស់ប្រទេសរុស្ស៊ី កើនឡើងដល់ប្រហែល៤,៦ភាគរយ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ ហើយអាចកើនឡើងដល់៩ភាគរយ នៅចុងឆ្នាំនេះ។

នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Canadian Business នៅក្នុងថ្ងៃទី១៦​​ ខែឧសភា ឆ្នាំ​២០២២នេះ។

បើយោងតាមការស្រាវជ្រាវរបស់អ្នកវិភាគ Bloomberg ក្នុង​អំឡុង​ខែ​មេសា បានឱ្យដឹងថា អត្រាគ្មានការងារធ្វើរបស់ប្រទេសរុស្ស៊ី ដែលមានប្រហែល៤,៦ភាគរយ ក្នុងត្រីមាសទីមួយនៃឆ្នាំ២០២២ អាចកើនឡើងដល់៩ភាគរយ នៅចុងឆ្នាំនេះ។ ​ទន្ទឹម​នឹង​នោះ​ដែរ ​អតិផរណា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ​បាន​កើន​ឡើង​ដល់​ជិត១៨ភាគរយ ក្នុង​ខែ​មេសា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​បុគ្គលិកក្រុមហ៊ុន Fast Food លំដាប់ពិភពលោក McDonald’s ចំនួន៦២.០០០នាក់ ​បានបាត់បង់ការងារធ្វើ ​នៅ​ទូទាំង៨៥០សាខាទូទាំងប្រទេស។ បុគ្គលិកក្រុមហ៊ុន Renault ចំនួន៤៥.០០០នាក់ ក៏បានបាត់បង់ការងារ ហើយបុគ្គលិកចំនួន១៥.០០០នាក់ របស់ក្រុមហ៊ុន IKEA នឹងទទួលបានប្រាក់ខែត្រឹមចុងខែសីហាប៉ុណ្ណោះ។

យោងតាមឯកសារលេចធ្លាយ រតនាគាររុស្ស៊ីរំពឹងថា GDP នឹងធ្លាក់ចុះ១២ភាគរយនៅឆ្នាំនេះ ដោយទាញទំលាក់កំណើនសេដ្ឋកិច្ចរុស្ស៊ី​រយៈពេល១០ឆ្នាំ។

 

យោងតាមរបាយការណ៍ពីមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ នៅទីក្រុងមូស្គូ បានឱ្យដឹងថា ក្នុងខែកុម្ភៈ ជនជាតិរុស្សី៣លាននាក់ បានអត់ការងារធ្វើ។ ការងារចំនួន២លានកន្លែងបន្ថែមទៀត កំពុងជាប់គាំងនៅក្នុងឆ្នាំនេះ។ យោងទៅតាមមន្ត្រីរុស្ស៊ី គិតត្រឹមដើមខែមីនា កម្មករចំនួន៩៥.០០០ នាក់បាន និងកំពុងស្វែងរកការងារថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here