ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក បង្កើតចំណូលជិត ៧ទ្រីលានដុល្លារអាមេរិក និងការងារជាង ១៤លាននាក់

ដោយ៖ សូរិយា

អាមេរិក៖ នៅទូទាំងពិភពលោក ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានក្រុមប្រមាណ១៨០ក្រុមហ៊ុនជាសមាជិក ហើយបង្កើតបានប្រាក់ចំណូលជិត ៧ទ្រីលានដុល្លារអាមេរិក និងផ្តល់ការងារប្រមាណ១៤,៥លាននាក់។

នេះបើតាមការឱ្យដឹងរបស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ក្នុងជំនួបជាមួយធុរកិច្ចសហរដ្ឋអាមេរិក ដែលសហការរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។

ជំនួបនេះ រៀបចំឡើងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងផ្គូរផ្គងធុរកិច្ចរវាងប្រទេសជាសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ក្នុងគោលបំណងស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពពាណិជ្ជកម្ម វិនិយោគនៅក្នុងតំបន់អាស៊ាន ព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបន្ថែមទៀត សំដៅចូលរួមចំណែកក្នុងការស្ថារសេដ្ឋកិច្ចឡើងវិញពីវិបត្តិជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម បានអមសម្តេចតេជោ ហ៊ុន សែន ចូលរួមនៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៨៤ មក ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន គឺជាអង្គការដ៏សំខាន់មួយសម្រាប់សាជីវកម្មរបស់សហរដ្ឋអាមេរិក ដោយបានប្រតិបត្តិការយ៉ាងសកម្មនៅក្នុងតំបន់អាស៊ាន។

លោករដ្ឋមន្ត្រីបន្តថា បច្ចុប្បន្នក្រុមប្រឹក្សានេះ មានសមាជិកជាក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក កំពុងធ្វើអាជីវកម្មក្នុងអាស៊ាន រាប់ចាប់ពីអាជីវកម្មថ្មីៗ រហូតដល់ក្រុមហ៊ុនដែលបានប្រតិបត្តិនៅតំបន់អាស៊ីអាគ្នេយ៍ជាង១០០ឆ្នាំមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here